ព្រឹត្តិការណ៍

Trump សង្ឃឹមថានឹងអាចបញ្ចប់ជម្លោះ រវាងកាតានិងសម្ព័ន្ធ ក្នុងតំបន់ឈូងសមុទ្រ Gulf

បរទេស:ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារទី១៧ខែធ្នូនេះបានឲ្យដឹងថា
ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំបានបង្ហាញក្តីសង្ឃឹមថាជម្លោះដ៏ខ្លាំងក្លាមួយរវាងភាគីនៃប្រទេសកាតានិងដៃគូសម្ព័ន្ធមិត្ត នៅតំបន់ឈូងសមុទ្រGulfនឹងអាចត្រូវបានដោះស្រាយឲ្យបានល្អប្រសើរមកវិញ។

យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ ដោយអនុលេខាធិការសារព័ត៌មានលោក Judd Deere បានឱ្យដឹងថាលោក Trump កាលពីថ្ងៃចន្ទបាននិយាយតាមទូរស័ព្ទជាមួយមេដឹកននាំប្រទេសកាតាលោក Sheikh Tamim bin Hamad Al Thani ស្តីពីទំនាក់ទំនងទ្វេភាគីនិងក៏ដូចជាបញ្ហាក្នុងតំបន់ផងដែរ។

លោកDeereបានមានប្រសាសន៍ទៀតថា ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្តែងក្តីសង្ឃឹមថាកិច្ចពិភាក្សារបស់ប្រទេសកាតា ជាមួយដៃគូឈូងសមុទ្រGulfនឹងនាំទៅរកការដោះស្រាយជម្លោះជាមិនខាន។

គួរឲ្យដឹងដែរថាអារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួមអេមីរ៉ាតបារ៉ែន និងអេហ្ស៊ីបបានដាក់ការបិទផ្លូវការទូតនិងសេដ្ឋកិច្ចលើប្រទេសកាតាចាប់តាំងពីខែមិថុនាឆ្នាំ ២០១៧ ដោយចោទប្រកាន់ថាប្រទេសឈូងសមុទ្រដែលសំបូរ ទៅដោយឧស្ម័នគាំទ្រភេរវកម្មនិង ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ពួកគេ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top