Somerset៖ បុរសម្នាក់បានដើរសកម្សាន្ត ជាមួយឆ្កែម្នាក់បានអះអាងថា លោកបានជំពប់ដួល លើគ្រោងឆ្អឹងដែលមានអាយុ ៦៥ លានឆ្នាំនៅលើឆ្នេរ Somerset ក្រោមមកសត្វឆ្កែ របស់លោកក៏នាំគ្នាកាយឆ្អឹងនេះក៏ធ្វើឲ្យលោកមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
លោក Jon Gopsill អាយុ ៥៤ ឆ្នាំកំពុងដើរសត្វចិញ្ចឹម២ក្បាលរបស់លោកនៅឆ្នេរ Stolford នៃទីក្រុង Somerset នៅពេលពួកគេបានខាំយកឆ្អឹងមួយ ជាផ្នែកមួយនៃហ្វូស៊ីល ដោយមានប្រវែង ៥ ម៉ែត្រកន្លះ ក្រោយពីរងគ្រោះដោយព្យុះថ្មីៗនេះ។ លោក Gopsill អ្នកជំនាញខាងបុរាណ វិទ្យាស្ម័គ្រចិត្តជឿថា ហ្វូស៊ីលនេះគឺជាឆ្អឹងនាបុរេប្រវត្តិរបស់សត្វសមុទ្រ ichthyosaurs រស់នៅក្នុងសម័យ Jurassic ។
លោកវេជ្ជបណ្ឌិត Mike Day អ្នកជំនាញផ្នែកស្រាវជ្រាវវិទ្យាសាស្ត្រផែនដីនៅសារមន្ទីរ ប្រវត្តិសាស្រ្តធម្មជាតិបានបញ្ជាក់ថា គ្រោងឆ្អឹងនេះទំនងជារបស់សត្វ ichthyosaur ។ លោកបាននិយាយថា ក្រឡេកមើលគំរូនេះដោយ ផ្អែកលើចំនួនឆ្អឹងមានរាងចតុកោណអវត្ដមាន នៃឆ្អឹងអាងត្រគៀកក៏ដូចជា អឌ្ឍគោលនៃឆ្អឹងខ្នងដែលនៅសេសសល់នេះ ទំនងជាអដ្ឋិធាតុរបស់ ichthyosaur” ។
ទោះយ៉ាងណាយើងមិនអាច កំណត់អត្តសញ្ញាណប្រភេទ ichthyosaur ពិតប្រាកដពីរូបភាពទាំងនេះទេ។លោក Gopsill បានបន្តថា ខ្ញុំឧស្សាហ៍ទៅលេងឆ្នេរ ដើរជាមួយសត្វឆ្កែរបស់ខ្ញុំ ហើយនៅពេលដែលជំនោរ ទៅក្រៅយើងចេញទៅរកថ្មភ្នំ ពីព្រោះពួកគេចូលចិត្តលេងនៅទីនោះ៕
ដោយ៖ លី ភីលីព




