ព្រឹត្តិការណ៍

Ancelotti នឹងតែងតាំងកូនប្រុស និងគ្រូបណ្តោះអាសន្ន បច្ចុប្បន្នជាគ្រូជំនួយ ពេលមកធ្វើការនៅ Everton

The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃពុធទី១៨ខែធ្នូនេះបានឲ្យដឹងថាលោកAncelotti កាលពីថ្ងៃអង្គារបានជួបម្ចាស់ភាគហ៊ុនធំរបស់ក្លឹបEvertonហើយគឺលោកFarhad Moshiriនាទីក្រុងឡុងដើម្បីបញ្ចប់លក្ខណ្ឌដែលនៅសល់ក្នុងកុងត្រា។

ប្រភពដដែលបានសរសេរថាគ្រូបង្វឹកអ៊ីតាលីរូបនេះក្នុងពេលឡើងកាន់តំណែងនោះក៏នឹងអាចធ្វើការប្រកាសតែងតាំងកូនប្រុសរបស់ខ្លួនគឺលោកDavideផងនិងគ្រូបង្វឹកបណ្តោះអាសន្នលោកDuncan Fergusonផងជាគ្រូជំនួយការរបស់ខ្លួន។

បើទោះបីជាកិច្ចពិភាក្សាគ្នាប្រព្រឹត្តទៅដោយវិជ្ជមានជាប់មករហូតមែនប៉ុន្តែជឿជាក់ថានឹងនៅសល់កិច្ចការងារមួយចំនួនទៀតដើម្បីឲ្យEvertonអាចធ្វើការប្រកាសគ្រូបង្វឹកជើងឯកChampion Leagueចំនួន៣សម័យរូបនេះជាគ្រូបង្វឹកផ្លូវការរបស់ខ្លួន៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top