ការសិក្សាដែលធ្វើឲ្យមានការភ្ញាក់ផ្អើលក្រោយបានរកឃើញថា មានមីក្រូមីនីចំនួន១លានដងដែលបំពុលមហាសមុទ្រច្រើនជាងការគិតទុកពីមុន បន្ទាប់ពីការស៊ើបអង្កេតទៅលើភាពវង្វេងស្មារតីរបស់សត្វសមុទ្របើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ទិន្នន័យថ្មីបានបង្ហាញថា ភាគល្អិតតូចៗត្រូវបានគេធ្វើត្រាប់តាមដូចដែលពួកគេត្រូវបានគេរកឃើញនៅក្នុងក្រពះរបស់សុខុមប្រាណរស់នៅក្នុងមហាសមុទ្រ។ បន្ទាប់ពីការសិក្សានេះ អ្នកជំនាញបានកំណត់ថា មានទឹកចំនួន ៨,៣ លានដុំក្នុងមួយហ្វីតគូបជាចំនួនមួយដែលខ្ពស់ជាងការប៉ាន់ស្មានមុន ៧ ដង។

ការសិក្សានេះត្រូវបានធ្វើឡើងដោយមូលនិធិវិទ្យាសាស្ត្រជាតិ (NSF)) និងដឹកនាំដោយអ្នកសិក្សាជីវសាស្រ្ត លោកស្រីJennifer Brandon បានរកឃើញមីក្រូមីនីតូចបំផុតខ្លះនៅក្នុងទឹកសមុទ្រដែលមានកំហាប់ខ្ពស់ជាងការវាស់ពីមុន។

លោកស្រី Brandon បានមានប្រសាសន៍ថា អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលយើងកំពុងសិក្សាមីក្រូជីវសាស្រ្តតាមរបៀបដូចគ្នាដោយប្រើសំណាញ់ដើម្បីប្រមូលសំណាក ប៉ុន្តែអ្វីដែលតូចជាងសំណាញ់នោះបានរសាត់បាត់អស់ហើយ។ ប្លាស្ទិកភាគច្រើនមានលក្ខណៈគីមីខ្លាំងណាស់ ដែលមិនមានអតិសុខុមប្រាណនៅក្នុងដី និងទឹកមិនអាចបំបែកចំណងធាតុបានឡើយ។

លោកស្រី Brandon បានសម្រេចចិត្តបង្វែរការយកចិត្តទុកដាក់របស់នាងទៅសត្វល្មូនជាពពួកឆ្អឹងកងដែលស្រូបចូលក្នុងទឹកដើម្បីស៊ី និងដើម្បីជំរុញខ្លួនរបស់ពួកគេនៅជុំវិញសមុទ្រចម្ងាយ ៦.៥០០ ហ្វីត និងក្រពះរបស់ពួកគេគឺជាកន្លែងដែលអាចរកឃើញមីក្រូមីតតូចៗ៕ ដោយ៖លី ភីលីព
