សេអ៊ូល៖ អ្នកតាមដានអាកាសចរណ៍ម្នាក់បានឲ្យដឹងនៅថ្ងៃចន្ទនេះថាសហរដ្ឋអាមេរិក បានហោះហើរយន្តហោះស៊ើបការណ៍មួយគ្រឿងទៀតនៅលើឧបទ្វីបកូរ៉េ ដែលជាការហោះហើរចុងក្រោយបង្អស់ ដើម្បីតាមដានកូរ៉េខាងជើង ចំពេលមានក្តីបារម្ភកាន់តែខ្លាំងឡើង ដែលក្រុងព្យុងយ៉ាងអាចបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយដោយពុំបានបញ្ជាក់ពីពេលវេលាជាក់លាក់នៃប្រតិបត្តិការថាទ័ពអាកាស RC-135W Rivet Joint របស់សហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញហោះហើរនៅលើឧបទ្វីបនេះ។
អ្នកតាមដានអាកាសចរណ៍ដដែលបានសរសេរនៅថ្ងៃអាទិត្យថា យន្ដហោះប្រភេទដូចគ្នាបានធ្វើការហោះហើរនៅលើឧបទ្វីបនេះ កាលពីចុងសប្តាហ៍ដោយកត់សម្គាល់ថាវាពិតជា“ ពេលវេលាចំលែក” មែនទែនព្រោះវាមិនធ្វើប្រតិបត្តិការ“ ជាធម្មតាទេនៅចុងសប្តាហ៍”៕ដោយ ឈូក បូរ៉ា