បរទេស:យ៉ាងហោចណាស់មានមនុស្សចំនួន ១១ នាក់បានស្លាប់និងជាង ៣០០ នាក់បានទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីបានផឹកស្រាដូង នៅក្នុងប្រទេសហ្វីលីពីន ក្នុងឧិកាសដែលមនុស្សជាច្រើនរយនាក់ កំពុងប្រារព្ធពិធីជប់លៀងនៅថ្ងៃបុណ្យណូអែល។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្តចំនួន២គឺ Laguna និង Quezon ស្ថិតនៅភាគខាងត្បូងប្រទេស។ ស្រាដូងដែលត្រូវបានគេដឹងគ្រប់គ្នា ហើយថាភេសជ្ជៈដ៏ពេញនិយមបំផុត សម្រាប់ពលរដ្ឋក្នុងតំបន់នេះជាពិសេស ក្នុងពិធីបុណ្យលំហែនានា។

ក្នុងនោះមានមនុស្ស២នាក់ ដែលស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែត្រូវបានក្រុមគ្រូពេទ្យព្យា បាល ឲ្យធូរស្រាលឡើងវិញ ហើយ។ រំលឹកដែរថាកាលពីឆ្នាំទៅហេតុការណ៍ស្រដៀងគ្នានេះ បានធ្វើឲ្យមនុស្សស្លាប់២១នាក់ ៕
ប្រែសម្រួល:ស៊ុនលី
