ព្រឹត្តិការណ៍

រូបភាពលួចពីក្នុងពន្ធនាគារនៅថៃ៖ អ្នកទោសនៅពន្ធនាគារ Lang Suan ដេកជាន់ ក គ្នា

បរទេស៖ ប្រព័ន្ធកាមេរ៉ាសុវត្តិភាពនៅពន្ធនាគារ Lang Suan នៅខេត្ត Chumphon ភាគខាងត្បូង ត្រូវបានគេលួចចូល និងបង្ហាញពីរូបភាពដែលបង្ហាញពីទណ្ឌិតដែលរស់នៅក្នុងស្ថានភាពចង្អៀតណែនតាន់តាប់ ហើយ ត្រូវបានគេយកទៅបង្ហោះលើបណ្តាញសង្គមយក្ស Youtube។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក Somsak Thepsuthin ថា នាយកដ្ឋានកែប្រែបានជូនដំណឹងអំពីហេតុការណ៍នេះ។ អាជ្ញាធរនៅតែមិនទាន់ដឹងពីរបៀបដែលការថតនេះត្រូវបានបែកធ្លាយ។ លោកបានចង្អុលបង្ហាញយ៉ាងឆាប់រហ័សថា ឧប្បត្តិហេតុស្រដៀងគ្នានេះបានកើតឡើងនៅក្នុងប្រទេសដទៃទៀតរួមមានអូស្រ្តាលី និងរុស្ស៊ី។

លោករដ្ឋមន្រ្តីបាននិយាយថា លោកបានប្រាប់ទៅនាយកដ្ឋានឱ្យដាក់ពាក្យបណ្តឹង ហើយបានចាត់ឱ្យនាយកដ្ឋានស៊ើបអង្កេតពិសេស ដើម្បីរកឱ្យឃើញថាតើវាកើតឡើងយ៉ាងដូចម្តេច ហើយអ្នកណាទទួលខុសត្រូវ។

យ៉ាងណាក៏ដោយ លោករដ្ឋមន្រ្តីយុត្តិធម៌មានការព្រួយបារម្ភថាការលេចធ្លាយនេះអាចរំលោភលើសិទ្ធិរបស់អ្នកទោស។

ប្រភពនៅក្នុងក្រសួងយុត្តិធម៌បាននិយាយថា ប្រព័ន្ធកាមេរ៉ា CCTV នៅក្នុងពន្ធនាគារថៃ ត្រូវបានតំឡើងដោយអ្នកម៉ៅការក្នុងវិស័យឯកជនតាមរយៈដំណើរការផ្គត់ផ្គង់។ ប្រព័ន្ធនេះត្រូវបានភ្ជាប់ទៅអ៊ីនធឺណិតដើម្បីផ្តល់ឱ្យបុគ្គលដែលមានការអនុញ្ញាតឱ្យចូលមើលពេលវេលាជាក់ស្តែង។ ប្រធានពន្ធនាគារនិងមន្ត្រីជាន់ខ្ពស់ អាចមើលការផ្សាយផ្ទាល់របស់ CCTV នៅលើស្មាតហ្វូនរបស់ពួកគេ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top