បរទេស: The Business Insider នៅថ្ងៃព្រហស្បតិ៍ទី២៦ខែធ្នូនេះ បានសរសេរថានាវា បែបកំសាន្តសម្រាប់ទឹក សាបនិងមានទំហំធំ បំផុតលើលោកមាន ឈ្មោះថា Sabrina Victoria នឹងត្រូវ បានគេជឿជាក់ថា អាចដំណើរ ការជាលើកដំបូង បានហើយនាឆ្នាំ២០២០ខាងមុខនេះត្រង់ចំណុចទន្លេYangtzeរបស់ប្រទេសចិន។
នាវាកម្សាន្តយក្សនេះត្រូវបាន គេដឹងដែរថា ស្ថិតនៅក្រោមគ្រប់គ្រងដោយក្រុមហ៊ុនដំណើរ ការសំសាន្តអាមេរិច Victoria Cruise Line មានមូលដ្ឋាននៅអាមេរិក រួមបញ្ចូលគ្នានូវគ្រឿងតុបតែងដែលបំផុសគំនិត ដោយជនជាតិចិន បូករួមទាំងបច្ចេកវិទ្យា និងគ្រឿងបរិក្ខារទំនើប ៗ របស់លោកខាងលិចមកបញ្ចូលគ្នា។
យោងតាមវិទ្យាស្ថាន ដឹកជញ្ជូន អន្តរជាតិ ស៊ាងហៃប្រទេសចិន Shanghai International Shipping Institute បានបញ្ជាក់ ថានាវានេះ នឹងត្រូវ បានគេរំពឹងថា ក៏នឹងក្លាយជាទីផ្សារលើសកម្មភាព នាវាកំសាន្តធំជាងគេបំផុត នៅលើពិភពលោកនៅឆ្នាំ ២០៣០ ដែលមានអតិថិជន ពី ៨ ទៅ ១០ លាននាក់ ជារៀងរាល់ឆ្នាំ៕
ប្រែសម្រួល:ស៊ុនលី




