បរទេស៖មន្ត្រីទ័ពជើងទឹករុស្ស៊ី តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ ទើបបានចាប់ផ្តើមដាក់ដំណើរការនាវា មុជទឹកដើរដោយថាមពល នុយក្លេអ៊ែរ ដ៏ថ្មីបំផុតរបស់ទីក្រុងមូស្គូ ដែលត្រូវគេពិពណ៌នាថា ជានាវាមុជទឹកពហុតួនាទី ដ៏ទំនើបបំផុត នៅក្នុងកងនាវារុស្ស៊ី។
ដោយមានសមត្ថភាពផ្ទុក មីស៊ីលបានចំនួន ៣២គ្រាប់ បន្ថែមដោយគ្រាប់បែក បុក៥៣៣មីលីម៉ែត្រជាច្រើនគ្រាប់នោះ នាវាមុជទឹក Novosibirsk ប្រភេទ Yasen-M នេះ ត្រូវបានដាក់ប្រើជាផ្លូវការកាលពី ថ្ងៃពុធ នៅកន្លែងផលិតនាវា Sevmash ក្នុងទីក្រុង Severodvinsk ជាទីលំនៅអាស្រ័យ នៃកងនាវាភាគ ខាងជើង របស់ទ័ពជើងទឹក។
តាមសេចក្តីរាយការណ៍ អ្នកវិភាគបាន និយាយថា នាវាមុជទឹកថ្មីនេះ ទំនងជានឹងមានសមត្ថភាព ផ្ទុកមីស៊ីលលឿនជាងសម្លេង Zircon ថ្មីរបស់រុស្ស៊ី ដែលអាចនឹងបាញ់ ចេញពីកាណុងប្រព័ន្ធបាញ់តែមួយ ជាមួយនឹង ក្រុមមីស៊ីលធម្មតា ដែលមានស្រាប់៕