ព្រឹត្តិការណ៍

អ៊ីរ៉ង់ អាចនឹងធ្វើសកម្មភាព បង្កហេតុ នៅក្នុងតំបន់ មជ្ឈិមបូព៌ា

បរទេស៖ អគ្គមេបញ្ជាការស្តីទី ទ័ពជើងទឹកអាមេរិក លោក Thomas Modly បាននិយាយនៅថ្ងៃសុក្រ សប្ដាហ៍នេះថា ប្រទេសអ៊ីរ៉ង់ អាចនឹងធ្វើសកម្មភាព បង្កហេតុ នៅតាមច្រកសមុទ្រ Hormuz និងទីកន្លែងផ្សេងទៀត នៅក្នុងតំបន់នោះ នាពេលខាងមុខ បើទោះជាមានភាពស្ងប់ស្ងាត់ មួយរយៈពេលក៏ដោយ។

ដោយមិនបានផ្តល់សេចក្តីលម្អិតបន្ថែម លោក Thomas Modly បាននិយាយ ប្រាប់កាសែតថា “ខ្ញុំគិតថា ពួកគេនឹងបន្តធ្វើសកម្មភាព បង្កហេតុនៅទីនោះ ហើយខ្ញុំគិតថា ពួកគេនឹងសម្លឹងរក គ្រប់ឱកាស ដែលពួកគេអាចប្រើ ធ្វើសកម្មភាពនោះបាន”។

គួរបញ្ជាក់ថា ភាពតានតឹង នៅក្នុងតំបន់ឈូងសមុទ្រនោះ បានកើនកម្តៅខ្លាំងឡើង ចាប់តាំងពីមានការវាយប្រហារ ទៅលើនាវាដឹកប្រេង ក្នុងរដូវក្តៅនេះ ដែលរួមទាំង នៅក្បែរតំបន់ឆ្នេរ របស់សហភាពអារ៉ាប់រួម និងការវាយប្រហារដ៏ធំមួយ ទៅលើទីតាំងប្រេង ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលទីក្រុងវ៉ាស៊ីនតោន បានធ្វើការថ្កោលទោស ចំពោះប្រទេសអ៊ីរ៉ង់៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top