ញូដេលី៖ កងទ័ពជើងទឹកឥណ្ឌា កំពុងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសន្តិសុខ នៃដែនអាកាសរបស់កងទ័ពជើងទឹករបស់ខ្លួន។ ជាផ្នែកមួយនៃផែនការ, ប្រព័ន្ធនឹងត្រូវបានតំឡើងដើម្បីផ្តល់ការឃ្លាំមើលជាបន្តបន្ទាប់ការជូនដំណឹងពេលវេលាពិត និងការឆ្លើយតបភ្លាមៗចំពោះការគំរាមកំហែង។ កងទ័ពជើងទឹកឥណ្ឌា ក៏គ្រោងនឹងទិញកាំភ្លើងកងទ័ពជើងទឹកពីសហរដ្ឋអាមេរិកសម្រាប់នាវាចម្បាំងរបស់ខ្លួនផងដែរ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ដោយមើលឃើញដើម្បីពង្រីកនាវាក្រោមទឹករបស់ខ្លួន កងនាវាចរឥណ្ឌាគ្រោងនឹងផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួន ៦ គ្រឿង ខណៈពេលកំពុងពិភាក្សាលើនាវាមុជទឹកចំនួន ១៨ គ្រឿងផងដែរ។

កងទ័ពជើងទឹកបានចែករំលែកព័ត៌មានទាក់ទងនឹងផែនការពង្រីកកងនាវាជាមួយគណៈកម្មាធិការសភាការពារជាតិ។
គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីវិស័យការពារជាតិនៅក្នុងរបាយការណ៍របស់ខ្លួនបានលើកឡើងនៅក្នុងសភាកាលពីដើមខែនេះថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួន ៦ គ្រឿង និងនាវាមុជទឹកធម្មតាចំនួន ១៨គ្រឿង ត្រូវបានគ្រោងទុក។ កម្លាំងដែលមានស្រាប់រួមមាន នាវាមុជទឹកនុយក្លេអ៊ែរធម្មតាចំនួន ១៥ គ្រឿង និងនាវាមុជទឹកនុយក្លេអ៊ែរមួយគ្រឿង ដែលអាចជួលបាន។

ទោះយ៉ាងណាខ្លឹមសារនៃរបាយការណ៍មួយចំនួនត្រូវបានសារព័ត៌មានប្រព័ន្ធផ្សព្វផ្សាយឥណ្ឌារាយការណ៍កាលពីថ្ងៃអាទិត្យ។ វាបង្ហាញថា ឥណ្ឌានឹងសាងសង់នាវាមុជទឹកនុយក្លេអ៊ែរដោយខ្លួនឯងដោយចាប់ដៃគូជាមួយវិស័យឯកជន៕ប្រែសម្រួលៈ ណៃ តុលា
