ព្រឹត្តិការណ៍

ថៃ៖ គ្រោះថ្នាក់ចរាចរណ៍២ថ្ងៃ មនុស្សស្លាប់ជាង ១០០នាក់ និងរបួសជិត ១.០០០នាក់

បរទេស៖ ក្រសួងដឹកជញ្ជូន របស់ប្រទេសថៃបានរាយការណ៍ថា រយៈពេល ២ ថ្ងៃ នៃការចាកចេញយ៉ាងភ្លូកទឹកភ្លូកដី នៅថ្ងៃបុណ្យចូលឆ្នាំថ្មី មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើង ៩៧៤ ករណី ធ្លាក់ចុះ ១,៤ ភាគរយ ធៀបនឹងឆ្នាំមុន, អ្នកស្លាប់ ១០៩ នាក់ ធ្លាក់ចុះ ៣,៥ភាគរយ និង របួស ៩៩៣ នាក់ បានធ្លាក់ចុះ ១,៤ភាគរយ ។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែក តាមការលើកឡើងរបស់លោក Anon Lueangboribon អនុលេខាធិការអចិន្រ្តៃយ៍ ដឹកជញ្ជូនបាននិយាយ កាលពីថ្ងៃអាទិត្យថា កាលពីថ្ងៃសៅរ៍តែមួយ គ្រោះថ្នាក់ចរាចរណ៍ចំនួន ៥១០ ករណី ដែលមនុស្ស ៦៦ នាក់បានស្លាប់ និង ៥២៧ នាក់ផ្សេងទៀតរងរបួស។

ការបើកបរពេលស្រវឹង នៅតែជាមូលហេតុទូទៅបំផុត ដែលបណ្តាលឱ្យគ្រោះថ្នាក់ ដែលមាន ៣៥.៥ ភាគរយ បន្ទាប់មកកត្តាល្បឿន (៣០ភាគរយ) ។ ម៉ូតូមានគ្រោះថ្នាក់ច្រើនជាងគេ គឺចំនួន ៦៤,៦ ភាគរយនៃឧប្បត្តិហេតុនេះ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top