ព្រឹត្តិការណ៍

កូរ៉េខាងបើក កិច្ចប្រជុំ ដ៏សំខាន់មួយទៀត ខណៈដែលកាល កំណត់ ចុងឆ្នាំ សម្រាប់ អាមេរិក កាន់តែខិតជិត

បរទេស:ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋរបស់កូរ៉េខាងជើង នៅថ្ងៃអាទិត្យទី២៩ខែធ្នូនេះ បានរាយការណ៍ព្រឹកនេះពោលគឺនៅសល់តែ ប៉ុន្មានថ្ងៃប៉ុណ្ណោះមុនថ្ងៃផុតកំណត់មួយឆ្នាំ ដែលក្រុងព្យុងយ៉ាងបានទុក ឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើសម្បទានក្នុងការ ចរចានុយក្លេអ៊ែរនោះ។

គួរឲ្យដឹងដែរថាទីភ្នាក់ងារព័ត៌មាន កណ្តាលកូរ៉េបានរាយការណ៍ថា​មេដឹកនាំគីមជុងអ៊ុនបានធ្វើជាអធិបតី ក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការកណ្តាល​របស់គណបក្សដែលបានកោះប្រជុំនៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃសៅរ៍ម្សិលមិញផងដែរ។​ ខ្លួនបានហៅការជួបជុំនេះថា ការប្រជុំថ្ងៃទី១ដែលបង្ហាញថា វានឹងបន្តកិច្ចប្រជុំបែបនេះ បន្ថែមទៀតរហូតដល់ដំណាច់ឆ្នាំ។

ចំណែកការចេញផ្សាយរបស់ KCNA បាននិយាយថាកិច្ចប្រជុំនេះមានគោលបំណង ដើម្បីជំនះរាល់ការសាកល្បងនិងការលំបាក ទាំងឡាយព្រមទាំងការពន្លឿនការបដិវត្តជំហរ និងឆន្ទៈឯករាជ្យរបស់ខ្លួនដើម្បី ប្រឆាំងនឹងចក្រពត្តិនិយម។

រំលឹកដែរថាកាលពីខែមេសាឆ្នាំ២០១៨ នៅពេលចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិកកូរ៉េខាងជើង បានរៀបចំការប្រជុំគណបក្សពលករម្តង ដែរហើយបានប្រកាសថាខ្លួននឹងផ្អាក ការធ្វើតេស្តមីស៊ីលផ្លោងនុយក្លេអ៊ែរ និងអន្តរទ្វីបហើយប្តូរការយកចិត្តទុកដាក់ របស់ជាតិក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចជំនួសវិញ៕ប្រែសម្រួល:ស៊ុនលី

Most Popular

To Top