តូក្យូ៖ នៅពេលវាស់សីតុណ្ហភាពក្នុងសមុទ្រ និងព្យាករណ៍ពីការផ្លាស់ប្តូរ គឺជាគន្លឹះក្នុងការព្យាករណ៍អាកាសធាតុរយៈពេលវែងក្រុមអ្នកស្រាវជ្រាវមួយក្រុម បានបង្កើតវិធីមិនធម្មតាមួយ ដើម្បីកែលម្អភាពត្រឹមត្រូវនៃការព្យាករណ៍ – ភ្ជាប់ឧបករណ៍ត្រួតពិនិត្យទៅនឹងអណ្តើកសមុទ្រ។
ក្រុមអ្នកស្រាវជ្រាវបាន បញ្ចេញអណ្តើកសមុទ្រចំនួន ៥ ក្បាលនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលនីមួយៗមានឧបករណ៍នៅខាងក្រោយដើម្បីប្រមូលទិន្នន័យនៅសមុទ្រ Arafura រយៈពេល ៣ ខែហើយបានព្យាករណ៍ថា សីតុណ្ហភាពក្នុងសមុទ្រនឹងឡើងដល់ ០,៤ អង្សាខ្ពស់ជាងធម្មតាក្នុងរយៈពេល ៣ ខែក្រោយមក។
ការព្យាករណ៍ គឺស្ទើរតែដូចគ្នាទៅនឹងការផ្លាស់ប្តូរសីតុណ្ហភាព ជាក់ស្តែងដែលបានអង្កេត ដោយផ្កាយរណបមួយនេះ បើយោងតាមអ្នកស្រាវជ្រាវ ដែលរួមមាន លោក Katsufumi Sato សាស្រ្តាចារ្យជីវវិទ្យាសមុទ្រនៅសាកលវិទ្យាល័យតូក្យូ និងលោក Takeshi Doi មកពីទីភ្នាក់ងារជប៉ុន សម្រាប់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសមុទ្រ និងផែនដី៕ ដោយ ឈូក បូរ៉ា