បរទេស:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទទី៣០ ខែធ្នូនេះបានឲ្យដឹងថាប៉ូលិសថៃនៅថ្ងៃនេះ បានធ្វើការប្រកាសព្រមាន រាល់ហាងលក់គ្រឿងស្រវឹងទាំងអស់ ក្នុងការប្រឆាំងនឹងការលក់ភេសជ្ជៈ មានជាតិអាល់កុលទៅឱ្យមនុស្ស មិនទាន់គ្រប់អាយុ ឬប្រឈមនឹងការពិន័យយ៉ាងធ្ងន់ធ្ងរ។
ប៉ូលិសកំពុងចាប់ផ្តើម ការងាររបស់ខ្លួន ដើម្បីតាមឃ្លាំមើលតាមហាងលក់រាយ នានាដែលលក់គ្រឿង ស្រវឹងដល់អ្នក ដែលមានអាយុក្រោម២០ឆ្នាំ ជាពិសេសក្នុងអំឡុងពេលឈប់ សម្រាកបុណ្យចូលឆ្នាំថ្មី ដោយសារចំនួនអ្នកស្លាប់ ក្នុងរយៈពេល៣ ថ្ងៃដំបូងនៃរដូវឈប់ សម្រាកបានកើន ឡើងដល់១៥៩នាក់ហើយ កាលពីថ្ងៃអាទិត្យ។

យោងតាមឯកសាររបស់អ្នកទទួលបន្ទុកកិច្ចការងារនេះ បានបញ្ជាក់ថាអ្នកបើកបរស្រវឹងជាច្រើនដែលពាក់ព័ន្ធ នឹងគ្រោះថ្នាក់គឺមានអាយុក្រោម២០ឆ្នាំដែលវាបាន ក្លាយទៅជាមូលហេតុតែមួយគត់ក្នុងការជំរុញឱ្យប៉ូលិស ក្នុងការចេញបញ្ជាឱ្យមន្ត្រីរឹតបន្តឹងការលក់គ្រឿងស្រវឹង ដល់យុវជននិងចាត់វិធានការតាមច្បាប់ ប្រឆាំងនឹងអ្នករំលោភបំពាន បម្រាមមួយនេះ៕
ប្រែសម្រួល:ស៊ុនលី

