វ៉ាស៊ីនតោន៖ អ្នកតាមដានអាកាសចរណ៍ម្នាក់ បានឲ្យដឹងថាសហរដ្ឋអាមេរិក បានបញ្ឈប់ ប្រតិបត្តិការហោះហើរ ឃ្លាំមើលនៅជុំវិញឧបទ្វីបកូរ៉េ ដោយសារប្រទេសកូរ៉េខាងជើង មិនបានអនុវត្តតាមការគំរាមកំហែង របស់ខ្លួនក្នុងការផ្តល់ អំណោយបុណ្យណូអែល ដល់ក្រុងវ៉ាស៊ីនតោន។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថាយន្តហោះស្ព្រុកស្ពែត បានសរសេរនៅដើម ថ្ងៃអាទិត្យថា“ គ្មាន RC-135S Cobra Ball ប្រតិបត្តិការទេ” លើដែនទឹកនៅកូរ៉េខាងត្បូង ជាលើកដំបូងក្នុង រយៈពេលជិត ៥ ថ្ងៃមកនេះ។
សហរដ្ឋអាមេរិកបានបំពេញបេសកកម្ម ឃ្លាំមើលលើសមុទ្រខាងកើត ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃសៅរ៍ក្នុងសកម្មភាព ជាក់ស្តែង ដើម្បីតាមដាន ការបង្កហេតុដែលអាចកើតមាន របស់កូរ៉េខាងជើងជុំវិញ ថ្ងៃឈប់សម្រាកបុណ្យណូអែល។
ប្រទេសកូរ៉េខាងជើង បានគំរាមចាត់វិធានការថ្មី ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ខកខានមិនបានស្នើសុំ នូវសំណើថ្មីនៅក្នុងកិច្ចចរចានុយក្លេអ៊ែរ ដែលជាប់គាំងរបស់ពួកគេ មុនពេលកាលបរិច្ឆេទបញ្ចប់ឆ្នាំ ដែលដាក់ដោយទីក្រុងព្យុងយ៉ាង៕ ដោយ ឈូក បូរ៉ា