បរទេស៖ កងទ័ពអាកាសសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសថា កងទ័ពអាកាសអាមេរិកលេខ១៤ ត្រូវបានប្រែជាផ្លូវការឲ្យក្លាយជាទីបញ្ជាការប្រតិបត្តិការរបស់កងកម្លាំងទ័ពអវកាសអវកាសសហរដ្ឋអាមេរិកថ្មី។
សេចក្តីថ្លែងការណ៍កងទ័ពអាកាសអាមេរិកមួយ បាននិយាយប្រាប់ថា បេសកកម្មថ្មី ឈ្មោះ SPOC នេះ គាំទ្រដល់កងកម្លាំងអវកាសសហរដ្ឋអាមេរិក នៅក្នុងដំណើរការពារផលប្រយោជន៍អាមេរិក ទប់ស្កាត់ភាពគឃ្លើននានា និងធ្វើប្រតិបត្តិការនៅក្នុងលំហអាកាស ប៉ុន្តែទីបញ្ជាការកណ្ដាលរបស់ងកងកម្លាំងអវកាសអាមេរិក គឺនៅតែស្ថិតនៅឯមូលដ្ឋានទ័ពអាកាស Vandenberg ក្នុងរដ្ឋកាលីហ្វូញ៉ា។
គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះ ត្រូវបានអនុម័តយល់ព្រមជាផ្លូវការ ដោយលេខាធិការកងទ័ពអាកាស លោក Barbara Barrett ដែលដាក់ឲ្យអនុវត្តជាធរមាន តាំងពីថ្ងៃទី២០ ខែធ្នូ ជាថ្ងៃតែមួយដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់អាជ្ញាការពារជាតិ២០២០៕ ប្រែសម្រួល៖ប៉ាង កុង