ព្រឹត្តិការណ៍

ការសិក្សារកឃើញ បំណែកប្លាស្ទិចតូចបំផុត មិនធ្លាប់មាននៅអង់គ្លេស ចំពេលមានក្តីបារម្ភពី សុវត្ថិភាពកើនឡើង

អង់គ្លេស៖ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា មីក្រូប្លាស្ទិចនៅក្នុងបរិយាកាសកំពុងតែធ្លាក់ចុះ ពីលើមេឃមកលើជាដំបូង ហើយចូលទៅក្នុងសួតរបស់មនុស្ស ក្នុងបរិមាណដ៏គួរឲ្យភ្ញាក់ផ្អើល នៅទីក្រុងឡុងជារដ្ឋធានីដ៏ធំ របស់ប្រទេសអង់គ្លេស នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

បំណែកប្លាស្ទិចតូចៗ ដែលមានប្រវែងពី ០,០២ មមទៅ ០.៥ មីល្លីម៉ែត្រត្រូវបានគេចាប់បាន នៅលើកំពូលនៃអគារ ៩ ជាន់នៅទីក្រុងឡុងដ៍ក៏ដូចជានៅ តាមទីតាំងនានាក្នុងទីក្រុងហាំប៊ឺកប៉ារីស និងដុងហ្គុន។ សំណាកចំនួន៨ ត្រូវបានយក និងវាស់វែងនៅទីក្រុងរដ្ឋធានីនៃប្រទេសអង់គ្លេស ដោយបង្ហាញថា វាជាទីក្រុងដែលមានបរិយាកាសបំពុលបំផុត។

អ្នកវិទ្យាសាស្ត្រកំពុងព្យាយាម ស្វែងយល់យ៉ាងខ្លាំងថាតើភាគល្អិតដែលមើលមិនឃើញ មានលក្ខណៈអាក្រក់យ៉ាងណា ចំពោះសុខភាពមនុស្ស។ កាសែត The Guardian បានរាយការណ៍ថា សរុបចំនួនមីក្រូចំនួន ១៥ ផ្សេងគ្នាត្រូវបានកំណត់ នៅក្នុងការសិក្សា។ អត្រាដែលមីក្រូប្លាស្ទិកធ្លាក់ ពីលើមេឃប្រែប្រួលពី ៥៧៥ ទៅ ១.០០៨ ដុំក្នុងមួយម៉ែត្រការ៉េក្នុងមួយថ្ងៃ។

លោកStephanie Wright មកពីសាកលវិទ្យាល័យKings College London បានប្រាប់កាសែតThe Guardianថា យើងបានរកឃើញមីក្រូប្លាស្ទិច ដែលមានច្រើនក្រៃលែងខ្ពស់ជាងអ្វីដែលបានរាយការណ៍ពីមុន។ ប៉ុន្តែទីក្រុងណាមួយ នៅជុំវិញពិភពលោកនឹងប្រហាក់ប្រហែលគ្នា ខ្ញុំយល់ថា វាគួរឲ្យព្រួយបារម្ភ នោះហើយជាមូលហេតុដែលខ្ញុំកំពុងធ្វើការលើវា។ ក្តីបារម្ភធំបំផុតគឺយើងមិនដឹងច្រើនទេ ខ្ញុំចង់ដឹងថាតើវាមានសុវត្ថិភាពឬអត់៕

ដោយ៖ លី ភីលីព

Most Popular

To Top