តូក្យូ៖ក្រុមហ៊ុន SoftBank Group Corp និយាយថា ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Fast Retailing Co លោក Tadashi Yanai នឹងលាលែងពីតំណែង ជានាយកខាងក្រៅ នៃក្រុមហ៊ុនវិនិយោគ និងទូរគមនាគមន៍ដ៏ធំ របស់ជប៉ុនយោង តាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ក្រុមហ៊ុន SoftBank Group បានបាន្តថា Yanai នឹងចាកចេញពី ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ខណៈលោកបានបង្ហាញពីបំណងប្រាថ្នា របស់លោកក្នុងការផ្តោតអារម្មណ៍ លើអាជីវកម្មសម្លៀកបំពាក់ នៅហាងលក់រាយរហ័ស។ Yanai បានបម្រើការជានាយកក្រុមហ៊ុន SoftBank នៅខាងក្រៅចាប់តាំងពីខែមិថុនា ឆ្នាំ ២០០១ ។
Yanai បានដឹកនាំប្រតិបត្តិករខ្សែសង្វាក់ សម្លៀកបំពាក់ធម្មតា Uniqlo អស់រយៈពេល៣៥ឆ្នាំហើយ ពេលខ្លះបានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ចំពោះប្រធានក្រុមហ៊ុន SoftBank Group និងនាយកប្រតិបត្តិ Masayoshi Son ។
ការចាកចេញរបស់លោកធ្វើឡើង បន្ទាប់ពីលោក Son បានប្រកាស កាលពីខែមុនថា ក្រុមហ៊ុន SoftBank Group បានប្រកាសពីការបាត់បង់ប្រតិបត្តិការ ប្រចាំត្រីមាសដ៏ធំបំផុត របស់ខ្លួននៅក្នុងរយៈពេលខែកក្កដាដល់ខែកញ្ញា ដោយសារការវាយតម្លៃ ទៅលើប្រតិបត្ដិការចែកចាយ ភាគហ៊ុននៅសហរដ្ឋអាមេរិក។
លោកSon បាននិយាយបែបកំប្លែង នៅសន្និសីទកាសែតខែវិច្ឆិកា ដើម្បីចេញផ្សាយលទ្ធផល នៃប្រាក់ចំណូលថា យើងខ្លាច Yanai ហើយខ្ញុំតែងតែត្រូវគេស្តីបន្ទោស ដោយលោកដែរ៕ ដោយ៖លី ភីលីព