សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថានឹងបង្ហាញ អាវុធថ្មីនៅពេលផុត កំណត់រយៈពេលមួយឆ្នាំ ដែលបានកំណត់ ដោយទីក្រុងព្យុងយ៉ាង សម្រាប់កិច្ចចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក ដោយរំលោភការសន្យា ដើម្បីចៀសវាងការសាកល្បង នុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយ។
នៅក្នុងកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការកណ្តាល នៃគណបក្សពលករកូរ៉េ ដែលត្រូវបានធ្វើឡើងក្នុងរយៈពេល ៤ថ្ងៃរហូតដល់ថ្ងៃអង្គារនោះ លោកគីម ក៏បានឲ្យដឹងផងដែរថា ប្រទេស របស់លោក នឹងជំរុញបន្ថែមសម្រាប់អាវុធនុយក្លេអ៊ែររបស់ខ្លួន “អាស្រ័យលើឥរិយាបថ អនាគតរបស់សហរដ្ឋអាមេរិក” ។
ទីភ្នាក់ងារនេះបានរាយការណ៍ ជាភាសាអង់គ្លេសថា“ ពិភពលោកនឹងឃើញនូវអាវុធយុទ្ធសាស្ត្រថ្មីមួយ ដែលនឹងត្រូវកាន់កាប់ដោយកូរ៉េខាងជើង នាពេលអនាគត” ។
កូរ៉េខាងជើង បានព្រមានថាខ្លួន នឹងដើរលើមាគ៌ាថ្មីមួយ លុះត្រាតែសហរដ្ឋអាមេរិកផ្លាស់ប្តូរ ជំហរ“ អរិភាព” នៅចុងឆ្នាំ ២០១៩ ដោយលើកឡើងថា ខ្លួនអាចនឹងបង្កើន ការបង្កហេតុដោយ បញ្ចប់ការចរចានុយក្លេអ៊ែរ ទ្វេភាគី ដែលបានចាប់ផ្តើម នៅដើមឆ្នាំ ២០១៨៕ដោយ ឈូក បូរ៉ា