ព្រឹត្តិការណ៍

ស្ថាតទូតអាមេរិក រងការវាយប្រហារ ដោយបាតុករអ៊ីរ៉ង់ តែលោកត្រាំព្រមានថា អ៊ីរ៉ង់នឹងជាអ្នកទទួល ខុសត្រូវធំជាងគេ

បរទេស: The Indepedent ចេញផ្សាយនៅថ្ងៃពុធទី១ ខែមករានេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំក្រោយការវាយប្រហារ ទៅលើស្ថានទូតអាមេរិកប្រចាំ នៅទីក្រុងបាដាដ មកភ្លាមលោកបានធ្វើការគំរាមកំហែង យ៉ាងខ្លាំងទៅដល់ប្រទេសអ៊ីរ៉ង់។

ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយថា លោកបានកំណត់ទុកហើយថា រដ្ឋាភិបាល នៃទីក្រុងតេហរ៉ង់ គឺជាអ្នកដែលទទួលខុសត្រូវធំបំផុត ចំពោះការវាយប្រហារ ចូលបរិវេណស្ថានទូត ដោយសមាជិកកងជីវពលអ៊ីរ៉ាក់ ។ ទោះបីជាយ៉ាងណាក្តីប្រទេសអ៊ីរ៉ង់ ក៏បានចេញមុខបដិសេធផងដែរថា ខ្លួនមិនមែនជាអ្នកឧបត្ថម្ភពីក្រោយ ទៅលើក្រុមជីវពលក្នុងហេតុការណ៍នេះទេ។

លោក Trump បានសរសេរថាស្ថានទូតអាមេរិក នៅអ៊ីរ៉ាក់បានស្ថិតនៅក្នុងហេតុការណ៍ អស់រយៈពេលជាច្រើនម៉ោង ប៉ុន្តែជាលទ្ធផលក្រោមការចូលរួមពីអ្នកប្រយុទ្ធ ដ៏អស្ចារ្យរបស់យើង ជាច្រើននាក់រួមជាមួយឧបករណ៍យោធា ដ៏សាហាវបំផុតនៅលើពិភពលោក ត្រូវបានគេបញ្ជូនទៅកន្លែងនោះភ្លាមៗនោះ គ្រប់គ្នាគឺមានសុវត្ថិភាព ហើយលោកបន្តថាសូមថ្លែងអំណរគុណចំពោះលោកប្រធានាធិបតីនិងនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ចំពោះការឆ្លើយតបយ៉ាងឆាប់រហ័សតាមការស្នើសុំ៕

ទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនឧទ្ធម្ភាគចក្រវាយប្រហារ និងទាហានម៉ារីនជាច្រើន ដើម្បីពង្រឹងបរិវេណស្ថានទូត ហើយបានអំពាវនាវឱ្យអ៊ីរ៉ាក់ ជួយការពារផងដែរក្នុងប្រតិបត្តិការលើកនេះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top