វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Mark Esper កាលពីថ្ងៃព្រហស្បតិ៍បានជំរុញមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ឱ្យមានការប្រុងប្រយ័ត្នបន្ទាប់ពីប្រទេសកុម្មុយនិស្តមួយនេះ បានគំរាមបង្ហាញអាវុធយុទ្ធសាស្ត្រថ្មីក្នុងការតវ៉ាជុំវិញការចរចានុយក្លេអ៊ែរដែលជាប់គាំង។
លោកគីម ជុងអ៊ុន បានធ្វើការកត់សម្គាល់នៅក្នុងសារចូលឆ្នាំថ្មីដែលសម្តែងការខកចិត្តចំពោះកិច្ចចរចាការរំសាយអាវុធនុយក្លេអ៊ែរដែលត្រូវបានជាប់គាំងជាមួយសហរដ្ឋអាមេរិក។
![](https://www.lookingtoday.com/wp-content/uploads/2020/01/photo_2020-01-03_09-39-53-1024x720.jpg)
ក្នុងបទសម្ភាសន៍ជាមួយ Fox News លោក Esper បានលើកឡើងថា“ យើងនឹងជំរុញឱ្យមានការអត់ធ្មត់ដោយលោកគី ម ជុងអ៊ុន ដោយកត់សម្គាល់ថាមាគ៌ាឆ្ពោះទៅមុខល្អបំផុតនៅតែជាកិច្ចព្រមព្រៀងនយោបាយ ស្តីពីការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕ ដោយ ឈូក បូរ៉ា
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)