សេអ៊ូល៖ អតីតទីប្រឹក្សាសន្តិសុខជាតិ អាមេរិកលោកចន បូលតុន បានលើកឡើងកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក គួរតែធ្វើសមយុទ្ធយោធា ជាមួយកូរ៉េខាងត្បូង ឱ្យបានពេញលេញ ដើម្បីឆ្លើយតបនឹងការគំរាមកំហែង ចុងក្រោយរបស់កូរ៉េខាងជើង ។
![](https://www.lookingtoday.com/wp-content/uploads/2020/01/photo_2020-01-03_10-17-40-1024x682.jpg)
នៅមុនថ្ងៃចូលឆ្នាំថ្មីមេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន បានលើកឡើងថា លោកមិនមានហេតុ ផលណាមួយ ដើម្បីបន្តការហាមឃាត់ ដោយខ្លួនឯង ចំពោះការសាកល្បង មីស៊ីលផ្លោងនុយក្លេអ៊ែរ និងអន្តរទ្វីបនោះទេ ហើយបានគំរាមបង្ហាញ អាវុធយុទ្ធសាស្ត្រថ្មី នាពេលអនាគត។
![](https://www.lookingtoday.com/wp-content/uploads/2020/01/photo_2020-01-03_10-17-42-1024x683.jpg)
សុន្ទរកថារបស់លោកគីម បានកើតឡើងនៅពេល ដែលក្រុងព្យុងយ៉ាង កាន់តែមានការខកចិត្ត កាន់តែខ្លាំងឡើង ចំពោះការជាប់គាំង ក្នុងកិច្ចចរចានុយក្លេអ៊ែរ ជាមួយក្រុងវ៉ាស៊ីនតោន ដែលរហូតមកដល់ពេលនេះ មិនបានបង្កើតការបន្ធូរបន្ថយ និងការធានាសន្តិសុខ ដែលរបបនេះបានរកឃើញ៕ ដោយ ឈូក បូរ៉ា
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)