ព្រឹត្តិការណ៍

អាមេរិក បន្ដហោះហើរយន្ដហោះចារកម្ម ដើម្បីតាមដានកូរ៉េខាងជើង ក្នុងឆ្នាំថ្មី

វ៉ាស៊ីនតោន៖ ក្រុមអ្នកតាមដានអាកាសចរណ៍ បានឲ្យដឹងថាយន្តហោះស៊ើបការណ៍ របស់សហរដ្ឋអាមេរិក បានបន្ដប្រតិបត្ដិការ ហោះហើរជុំវិញឧបទ្វីបកូរ៉េ នៅថ្ងៃបុណ្យចូលឆ្នាំថ្មី កាលពីថ្ងៃពុធ ដើម្បីតាមដានសកម្មភាព របស់ប្រទេសកូរ៉េខាងជើង។

កងកម្លាំង RC-135W Rivet រួមគ្នារបស់កងទ័ព អាកាសអាមេរិកបានហោះ ចេញពីមូលដ្ឋានទ័ពអាកាស Kadena របស់ជប៉ុន នៅម៉ោង ៨ និង ២៥ នាទីព្រឹក (ម៉ោងនៅកូរ៉េ) សម្រាប់បេសកកម្ម សមុទ្រខាងកើត ខណៈនាវា EP-3E នៃកងទ័ពជើងទឹកអាមេរិក ក៏បានហោះមកលើប្រទេសកូរ៉េ នៅចម្ងាយ ២៥,០០០ ហ្វីតផងដែរ។

ការហោះហើរបានកើតឡើង បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង បានកឡើងថាគ្មានមូលដ្ឋានសម្រាប់លោក ក្នុងការរក្សាការសន្យារបស់លោក ដើម្បីព្យួរការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយនោះទេ ហើយពិភពលោកនឹង “ធ្វើជាសាក្សីនូវអាវុធ យុទ្ធសាស្ត្រថ្មីមួយ ដែលត្រូវបានកាន់កាប់ ដោយកូរ៉េខាងជើង នាពេលខាងមុខនេះ”៕ ដោយ ឈូក បូរ៉ា

Most Popular

To Top