ព្រឹត្តិការណ៍

កូរ៉េខាងត្បូង ទទូចដល់ក្រុងព្យុងយ៉ាង កុំឲ្យសាកល្បងអាវុធយុទ្ធសាស្ត្រថ្មី ដូចការគំរាមកំហែង

សេអ៊ូល៖ កូរ៉េខាងត្បូង បានទទូចដល់កូរ៉េខាងជើងកុំឲ្យធ្វើតេស្តិ៍អាវុធយុទ្ធសាស្ត្រថ្មីរបស់ខ្លួន ដែលបានគំរាមកាលពីថ្ងៃពុធដោយថាទង្វើបែបនេះនឹងមិនជួយដល់ការចរចានុយក្លេអ៊ែរ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងសន្តិភាពនៅលើឧបទ្វីបកូរ៉េនោះទេ។

ទីក្រុងសេអ៊ូល បានចេញសេចក្តីអំពាវនាវជាច្រើនម៉ោងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានរាយការណ៍ថាមេដឹកនាំលោក គីម ជុងអ៊ុន មើលឃើញថាគ្មានហេតុផលណាមួយដែលត្រូវបន្តបញ្ឈប់ការហាមឃាត់ខ្លួនឯង ចំពោះការសាកល្បងមីស៊ីលផ្លោងនុយក្លេអ៊ែរ និងអន្តរទ្វីបនោះទេ ហើយបានព្រមានថាពិភពលោកនឹងឃើញ“ អាវុធយុទ្ធសាស្ត្រថ្មី” ឆាប់ៗនេះ។

ក្រសួងបង្រួបបង្រួមបានឲ្យដឹងថា “រដ្ឋាភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើកូរ៉េខាងជើងអនុវត្តរឿងនោះ វានឹងមិនជួយដល់ការចរចានុយក្លេអ៊ែរ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងសន្តិភាពនៅលើឧបទ្វីបកូរ៉េនោះទេ” ៕ ដោយ ឈូក បូរ៉ា

Most Popular

To Top