ព្រឹត្តិការណ៍

ការរត់គេចខ្លួនរបស់ Ghosn ជំរុញឲ្យមានការ ជជែកបន្ថែមទៀត លើប្រព័ន្ធយុត្តិធម៌ដ៏តឹងរឹង របស់ជប៉ុន

តូក្យូ៖ ការហោះហើរចេញប្រទេសជប៉ុនរបស់លោក Carlos Ghosn ដែលលោកកំពុងរងចាំការកាត់ទោស ពីបទធ្វើខុសផ្នែកហិរញ្ញវត្ថុ បានធ្វើឲ្យការរិះគន់ ជាសកលឡើងវិញអំពី “ យុត្តិធម៌ចំណាប់ខ្មាំង” របស់ជប៉ុន ព្រមទំាំងធ្វើឲ្យប្រទេសនេះ កំពុងជំរុញឲ្យមានការពិភាក្សា ផ្លាស់ប្តូរការរឹតត្បិតបន្ថែម លើជនជាប់ចោទ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ប្រធានត្រូវបានបណ្តេញចេញ ពីក្រុមហ៊ុន Nissan Motor Co របស់ប្រទេសជប៉ុន និងក្រុមហ៊ុន Renault SA របស់ប្រទេសបារាំង បានភៀសខ្លួនទៅកាន់ ប្រទេសលីបង់ ដោយនិយាយកាលពីថ្ងៃអង្គារថា លោកបានរួចផុតពីភាពអយុត្តិធម៌ ហើយនឹងលែងត្រូវ បានចាប់ធ្វើជាចំណាប់ខ្មាំង ដោយប្រព័ន្ធយុត្តិធម៌របស់ជប៉ុន។

លោក Ghosn ត្រូវបានចាប់ខ្លួនជាលើកដំបូង នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ នៅពេលយន្តហោះឯកជន របស់លោកបានចុះចតនៅទីក្រុងតូក្យូ និងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ អស់រយៈពេលជាង ១០០ ថ្ងៃ ខណៈព្រះរាជអាជ្ញាបានបន្ថែម ការចោទប្រកាន់បន្ថែមទៀត ទាំងអស់នេះលោកបានបដិសេធ។ លោកត្រូវបានគេដោះលែង ឲ្យនៅក្រៅឃុំចំនួន ៩ លានដុល្លារកាលពីខែមីនា។

លោកកំពុងប្រឈមនឹងការចោទប្រកាន់ ចំនួន៤រួមមានការរាយការណ៍ ពីប្រាក់ខែរបស់ក្រុមហ៊ុន Nissan និងការផ្ទេរការខាតបង់ ហិរញ្ញវត្ថុផ្ទាល់ខ្លួន ទៅសៀវភៅនិយោជក របស់លោក ខណៈលោកបើកក្រុមហ៊ុន ផលិតរថយន្តលេខ ២ របស់ជប៉ុន។

លោក Colin Jones ជាសាស្រ្តាចារ្យច្បាប់នៅសាលាច្បាប់ Doshisha ក្នុងទីក្រុងក្យូតូបាននិយាយថា ការរត់គេចខ្លួនរបស់លោក ពីប្រព័ន្ធច្បាប់របស់ជប៉ុន – តូក្យូ និងលីបង់មិនមានសន្ធិសញ្ញា ស្តីពីការធ្វើបត្យាប័ន – ទំនងជានឹងបញ្ឈប់ ឬផ្លាស់ប្តូរនិន្នាការនៃឆ្នាំថ្មីៗនេះ ឆ្ពោះទៅរកការធានារ៉ាប់រង ក្នុងករណីជាច្រើន៕ ដោយ៖លី ភីលីព

Most Popular

To Top