Samia Nakhoul ៖ ប្រទេសលីបង់បានទទួល សេចក្តីជូនដំណឹងពណ៌ក្រហម ពីប៉ូលីសកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់អតីតប្រធានក្រុមហ៊ុន Nissan លោក Carlos Ghosn ខណៈប្រទេសតួកគីបើកការស៊ើបអង្កេត លើការរត់គេចខ្លួន របស់លោកពីប្រទេសជប៉ុន តាមរយៈអ៊ីស្តង់ប៊ុល យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
លោក Ghosn បានក្លាយជាជនភៀសខ្លួន អន្តរជាតិ បន្ទាប់ពីលោកបានបង្ហាញ កាលពីថ្ងៃអង្គារថា លោកបានភៀសខ្លួនទៅប្រទេសលីបង់ ដើម្បីគេចពីអ្វីដែលលោកហៅថា ប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសជប៉ុន ដែលលោកប្រឈមនឹងការ ចោទប្រកាន់ទាក់ទង នឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ដែលត្រូវបានចោទប្រកាន់។
ប្រភពដែលស្និទ្ធនឹងលោក Ghosn បាននិយាយថា ការពន្យាពេលទៅរកការកាត់ក្តី និងការហាមឃាត់យ៉ាងតឹងរឹង ក្នុងការទំនាក់ទំនងជាមួយ ប្រពន្ធរបស់លោកបានជំរុញ ឲ្យលោកបន្តដំណើរ ទៅមុខដោយមានផែនការ ប្រើក្រុមហ៊ុនសន្តិសុខឯកជនដើម្បីរត់គេច លោកចេញពីប្រទេសជប៉ុន តាមរយៈយន្តហោះឯកជន។
យោងតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ បានឲ្យដឹងថា លោក Ghosn ត្រូវបានរត់គេចចេញ ដោយមានជំនួយ ពីក្រុមសន្តិសុខឯកជន២នាក់ ដែលធ្វើពុតជាផ្នែកមួយ នៃក្រុមតន្រ្តីសម្រាប់ពិធីជប់លៀង គ្រីស្មាសនៅផ្ទះរបស់លោក។ ដោយដកស្រង់សម្តី អ្នកពិគ្រោះយោបល់លីបង់ នៅទីក្រុងតូក្យូ ក្យូដូបាននិយាយថាលោក Ghosn បានលាក់ខ្លួននៅក្នុងឧបករណ៏មួយ មុនពេលឡើងជិះយន្តហោះឯកជន ដែលជាសេណារីយ៉ូសមាជិកម្នាក់ របស់លោក Ghosn បានបដិសេធ។
ប្រតិបត្ដិការមួយគឺអតីតទាហានម៉ារីន ធ្វើការដោយក្រុមហ៊ុនសន្តិសុខ សហរដ្ឋអាមេរិក ខណៈ អ្នកទី ២ ធ្វើការឲ្យក្រុមហ៊ុនលីបង់។ ប្រភពព័ត៌មានពីប្រទេសលីបង់ បានប្រាប់ថា សេចក្តីជូនដំណឹងពណ៌ក្រហម របស់ប៉ូលីសដែលអំពាវនាវឲ្យអាជ្ញាធរចាប់ខ្លួន នោះត្រូវបានទទួល ដោយកម្លាំងសន្តិសុខផ្ទៃក្នុង របស់ប្រទេសលីបង់ហើយ មិនទាន់ត្រូវបានបញ្ជូនទៅកាន់តុលាការទេ។
មន្ត្រីសន្តិសុខលីបង់ជាន់ខ្ពស់ បាននិយាយថា គេមិនទាន់ដឹងច្បាស់ទេថា តើលោក Ghosn នឹងត្រូវកោះហៅ ទៅសាកសួរជុំវិញដីកានោះទេ ប៉ុន្តែបាននិយាយថា ប្រទេសលីបង់ មិនបានធ្វើបត្យាប័ន ពលរដ្ឋរបស់ខ្លួនទៅរដ្ឋបរទេសទេ៕ ដោយ៖លី ភីលីព