កាប៊ុល: ក្រុមតាលីបង់បានបង្កសកម្មភាពសាជាថ្មី តាមរយៈការវាយប្រហារ នៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ដោយសំដៅទៅលើសមាជិក នៃកងកំលាំងសន្តិសុខរបស់ប្រទេសនេះ ហើយជាលទ្ធផលក្រុមនេះ បានសម្លាប់មនុស្សយ៉ាងតិច ២៦ នាក់នៅទីនោះ។

ក្រុមកងកម្លាំងបះបោរដ៏ធំនេះ បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារទាំងអស់ ។ គេជឿជាក់ថាសព្វថ្ងៃនេះ ពួកតាលីបង់បានកាន់កាប់ស្ទើរពាក់កណ្តាល នៃប្រទេសអាហ្វហ្គានីស្ថាន ហើយបន្តធ្វើការវាយប្រហារ ស្ទើរតែរាល់ថ្ងៃដែលផ្តោតលើ ទាហានកងកំលាំងសន្តិសុខ និងមន្រ្តីរដ្ឋាភិបាលប៉ុន្តែក្នុងនោះ ខ្លួនក៏បានសម្លាប់ដោយជនស៊ីវិល ជាច្រើននាក់ផងដែ ររាល់លើក។

ក្នុងនោះផងដែរនៅខេត្ត Kunduz ភាគខាងជើង ដែលទទួលរងគ្រោះធ្ងន់ធ្ងរជាងគេនោះ គឺយ៉ាងហោចណាស់កងកម្លាំង អាហ្វហ្គានីស្ថាន ១០ នាក់ត្រូវបានសម្លាប់និង ៤ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារ ទៅលើប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលីស នៅក្នុងស្រុក Dashti Archi កាលពីយប់ថ្ងៃអង្គារនេះ បើយោងតាមលោក Mohammad Yusouf Ayubi ប្រធានក្រុមប្រឹក្សាខេត្ត៕
ប្រែសម្រួល:ស៊ុនលី
