សេអ៊ូល៖ ក្រសួងការពារជាតិ របស់ទីក្រុងសេអ៊ូល បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងបន្តធ្វើសមយុទ្ធរួមគ្នាក្នុងលក្ខណៈមួយ ដែលត្រូវបានកែសម្រួល ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា សម្ព័ន្ធមិត្តបានលុបចោលឬធ្វើសមយុទ្ធត្រឡប់ក្រោយវិញចាប់តាំងពីឆ្នាំ ២០១៨ ដើម្បីគាំទ្រការទូតជាមួយប្រទេសកូរ៉េខាងជើង។

អ្នកនាំពាក្យក្រសួងលោក Choi Hyun-soo បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា “យើងបានរក្សាជំហររបស់យើង ដែលសមយុទ្ធរួមគ្នាជាមួយសហរដ្ឋអាមេរិក នឹងត្រូវបានសម្របសម្រួល ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ រវាងភាគីទាំងពីរ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ការទូត សម្រាប់ការរំសាយ អាវុធនុយក្លេអ៊ែរ”៕ ដោយ ឈូក បូរ៉ា
