ព្រឹត្តិការណ៍

អ្នកដំណើរជនជាតិចិន ជិះយន្តហោះលើកដំបូង ត្រូវពិន័យជាង ១៣.០០០អឺរ៉ូ ដោយសារបោះកាក់ចូលម៉ាស៊ីនយន្តហោះ យកសំណាង

BBC៖ បុរសជនជាតិចិនម្នាក់ ដែលជិះយន្តហោះ ជាលើកដំបូង ត្រូវបានពិន័យ ពីបទបោះកាក់ «សំណាងល្អ» ទៅក្នុងម៉ាស៊ីនយន្តហោះ។ បុរសវ័យ ២៨ ឆ្នាំរូបនេះត្រូវបានគេបញ្ជាឱ្យបង់ប្រាក់ចំនួន ១៧.២០០ ដុល្លារ (១៣.១០០ អឺរ៉ូ) ជាសំណងដល់ក្រុមហ៊ុនអាកាសចរណ៍ថវិកា ដែលមានឈ្មោះថា Lucky Air។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា យន្ដហោះត្រូវបានហាមមិនឱ្យហោះហើរ បន្ទាប់ពី កាក់មួយ ត្រូវបានគេរកឃើញនៅក្បែរម៉ាស៊ីនមួយរបស់វា។

លោក Lu Chao បានសារភាពថា បានបោះកាក់នៅពេលឡើងយន្តហោះខាងក្នុងអាកាសយានដ្ឋាន Anqing Tianzhushan ភាគខាងកើតប្រទេសចិន កាលពីខែកុម្ភៈ ឆ្នាំ ២០១៩ ។

គាត់បានបង្ហាញខ្លួននៅតុលាការក្នុងខែកក្កដា ប៉ុន្តែសេចក្តីសម្រេចនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈថ្មីៗនេះ។ ការហោះហើរត្រូវបានលុបចោលបន្ទាប់ពីបុគ្គលិកបានប្រទះឃើញ កាក់ ២ យ័ន ចំនួន ២ នៅលើដីក្បែរម៉ាស៊ីនយន្តហោះ។

ការត្រួតពិនិត្យសុវត្ថិភាពត្រូវបានអនុវត្ត ធ្វើឱ្យអ្នកដំណើរជាប់គាំង ខណៈពេលដែលជើងហោះហើរជំនួសត្រូវបានរៀបចំ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top