BEIRUT៖ មន្ត្រីម្នាក់បាននិយាយថា អតីតប្រធានក្រុមហ៊ុន Renault-Nissan លោក Carlos Ghosn ដែលមិនបានបង់ប្រាក់ធានានៅជប៉ុន ហើយបានភៀសខ្លួនទៅ Beirut នឹងត្រូវបានកោះហៅ រដ្ឋអាជ្ញាសាធារណៈរបស់ប្រទេសលីបង់ នៅសប្តាហ៍ក្រោយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ក្រុមអ្នកស៊ើបអង្កេតជនជាតិជប៉ុន កំពុងធ្វើការស៊ើបអង្កេតអំពីរបៀប ដែលបុរសម្នាក់ធ្លាប់ជានាយកប្រតិបត្តិក្រុមហ៊ុន ទទួលបានប្រាក់ខែខ្ពស់បំផុត របស់ប្រទេសនេះ បានចាត់ចែងឲ្យរត់ចេញ ពីការឃុំឃាំងក្នុងផ្ទះ និងគេចចេញពីការកាត់ក្តី ដែលបណ្តាលឲ្យមានការខ្មាស់អៀនជាតិ។
នៅប្រទេសទួរគីជាកន្លែងដែលលោក Ghosn ប្តូរយន្តហោះទៅក្រុងបេរូត ក្រុមហ៊ុនអាកាសចរណ៍ ឯកជនមួយបាននិយាយថា យន្តហោះរបស់ខ្លួន ត្រូវបានប្រើប្រាស់ដោយខុសច្បាប់ ហើយបានដាក់ពាក្យបណ្តឹង បន្ទាប់ពីអាជ្ញាធរបានចាប់ខ្លួន បុគ្គលចំនួន ៧ នាក់ពីការឆ្លងកាត់ដោយសម្ងាត់។
អាជ្ញាធរលីបង់បានសង្កត់ធ្ងន់ រួចហើយថា លោក Ghosn កាន់សញ្ជាតិបារាំង លីបង់ និងប្រេស៊ីលបានចូលប្រទេសនេះ ដោយស្របច្បាប់ហើយលោក Beirut គ្មានកិច្ចព្រមព្រៀង ធ្វើបត្យាប័នជាមួយជប៉ុនទេ។
មន្ត្រីម្នាក់និយាយប្រាប់ក្រុមអ្នកសារព័ត៌មាន ដោយសុំមិនបញ្ចេញឈ្មោះថា ដីកាកោះត្រូវបានគេរំពឹងថា នឹងត្រូវប្រគល់ទៅឲ្យលោក Ghosn នៅសប្តាហ៍ក្រោយ ដោយសារតែលទ្ធផល នៃអន្តរក្រសួងចេញសេចក្តីជូនដំណឹង ប្រឆាំងនឹងលោក។ មន្ត្រីនោះបានបន្តថា តុលាការលីបង់មានកាតព្វកិច្ចស្តាប់លោក ប៉ុន្តែវានៅតែអាចសម្រេចចិត្តថា តើត្រូវចាប់ខ្លួនលោក ឬដោះលែងលោកឲ្យនៅមានសេរីភាព។ លោក Ghosn អាចត្រូវបានគេស្តាប់នៅថ្ងៃទី៧ ឬ ៨ ខែមករា។
លោក Ghosn ត្រូវបានចាប់ខ្លួននៅទីក្រុងតូក្យូកាលពីខែវិច្ឆិកាឆ្នាំ ២០១៨ ហើយត្រូវបានឃុំខ្លួនក្នុងផ្ទះចាប់តាំងពីខែមេសាដែលប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនពីបទកេងបន្លំហិរញ្ញវត្ថុ៕ ដោយ៖លី ភីលីព