បរទេស៖ មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ បាននិយាយថា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារ តាមអាកាស កាលពីថ្ងៃព្រហស្បតិ៍ នៅជិតអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងបាដាដ សម្លាប់មេបញ្ជាការ កងកម្លាំងយោធាជាន់ខ្ពស់ របស់ប្រទេសអ៊ីរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បាននិយាយយ៉ាងដូច្នេះថា “តាមការណែនាំ របស់លោកប្រធានាធិបតី យោធាសហរដ្ឋអាមេរិក បានធ្វើការសកម្មភាពការពារ យ៉ាងឥតរារែក ក្នុងការការពារបុគ្គលិក សហរដ្ឋអាមេរិកនៅបរទេស ដោយសម្លាប់លោក Qasem Soleimani ជាមេបញ្ជាការ នៃកងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់។

គួរបញ្ជាក់ថា ក្រសួងការពារជាតិអាមេរិក បានចោទប្រកាន់លោក ពីបទអភិវឌ្ឍគម្រោង វាយប្រហារមន្ត្រីការទូត និងបុគ្គលិកសហរដ្ឋអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា និងបានឲ្យលោក និងកងកម្លាំងយោធា ដែលលោកគ្រប់គ្រងត្រួតត្រា ត្រូវតែទទួលខុសត្រូវចំពោះការស្លាប់របស់បុគ្គលិកអាមេរិក និងកងកម្លាំងចម្រុះរាប់រយនាក់ និងរងរបួសរាប់ពាន់នាក់៕ ប្រែសម្រួល៖ប៉ាង កុង
