បរទេស:គឺជាការលើកឡើងមួយ ដោយផ្ទាល់ ពីសំណាក់ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rohani កាលពីថ្ងៃទី៣១ខែធ្នូកន្លងទៅ ក្នុងពិធី សម្ភោធបើក ឲ្យប្រើប្រាស់ ជាផ្លូវការផ្លូវដែកមួយខ្សែក្បែរ ទៅនឹងទីក្រុង តេហរ៉ង់ក្នុងការបញ្ជាក់ ពីទំហំប្រាក់ដែលប្រទេសរបស់លោក បានខាតបង់ដោយសារតែទណ្ឌកម្ម ពីសំណាក់ សហរដ្ឋអាមេរិក។
អត្ថបទដែលត្រូវបានចេញផ្សាយដោយ វេបសាយ Oilprice.com នៅថ្ងៃសុក្រទី៣ខែមករាបានសរសេរថា លោក Rohani បានបញ្ជាក់ថាយ៉ាងច្បាស់ថាប្រទេសអ៊ីរ៉ង់ គឺអាចនឹងរកប្រាក់ចំណូលបានទៅដល់២០០ពាន់លានដុល្លារ បន្ថែមទៀតប្រសិនបើប្រទេសរបស់ខ្លួន លោកមិនមានពាក់ព័ន្ធទៅនឹងសង្គ្រាម សេដ្ឋកិច្ចជាមួយនឹង សហរដ្ឋអាមេរិកនោះ។
រំលឹកដែរថាសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងអ៊ីរ៉ង់បន្ទាប់ពីទីក្រុង វ៉ាស៊ីនតោនបានបោះបង់កិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលអ៊ីរ៉ង់បានយល់ព្រមទប់ស្កាត់ កម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាស របស់ខ្លួនជាថ្នូរនឹងការបន្ធូរបន្ថយ ទណ្ឌកម្មនិងការលើក ទឹកចិត្តផ្សេងទៀត។
ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក មានគោលដៅសំខាន់ទៅលើឧស្សាហកម្ម ប្រេងនិងការនាំចេញរបស់អ៊ីរ៉ង់បានកាត់បន្ថយ ការនាំប្រេងអ៊ីរ៉ង់យ៉ាងខ្លាំងនៅពេលដែល សហរដ្ឋអាមេរិកបានបញ្ចប់កាលពីខែឧសភា នូវការលះបង់ទាំងអស់ សម្រាប់អ្នកទិញប្រេងរបស់ អ៊ីរ៉ង់ហើយនឹងមាននរណាម្នាក់ទាក់ទង នឹងប្រេងអ៊ីរ៉ង់ទៀតឡើង៕
ប្រែសម្រួល:ស៊ុនលី