បរទេស: ក្រោយការសម្លាប់បុរសកំពូលរបស់អ៊ីរ៉ង់ រួចមកកាលពីថ្ងៃសុក្រ មន្ទីរបញ្ចកោណបានអះអាងថា ខ្លួនកំពុងបញ្ជូនកងទ័ពជិត៣០០០នាក់ បន្ថែមទៀត ទៅកាន់មជ្ឈឹមបូព៌ាចេញពីផ្នែក អាកាសទី៨២ដើម្បីឆ្លើយតប ទៅនឹងការគំរាមកំហែង កើនឡើងដល់កងកម្លាំងអាមេរិក នៅក្នុងតំបន់ ។
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក ដែលនិយាយក្នុងលក្ខខណ្ឌអនាមិក បាននិយាយថាការដាក់ពង្រាយបន្ថែម របស់សហរដ្ឋអាមេរិក ក៏កំពុងត្រូវបានថ្លឹងផងដែរ រួមមានការបញ្ជូនធាតុ នៃកងពលតូចទ័ពអាកាសលេខ១៧៣ ដែលមានមូលដ្ឋាននៅអឺរ៉ុប សម្រាប់កិច្ចការដូចជាកិច្ចការពារ ស្ថានទូតនៅប្រទេសលីបង់ផង។
![](https://www.lookingtoday.com/wp-content/uploads/2020/01/photo_2020-01-06_14-33-46-1024x683.jpg)
នៅថ្ងៃសុក្រជាមួយគ្នាមេបញ្ជាការជាន់ខ្ពស់ បានប្រមានថាគោលដៅសំខាន់ចំនួន៣៥រួច ទៅហើយដែលត្រូវបានកំណត់ សម្រាប់ការធ្វើវាយប្រហារ ប្រឆាំងនឹងសហរដ្ឋអាមេរិក បន្ទាប់ពីការធ្វើឃាតឧត្តមសេនីយ៍ កំពូលលោក Qassem Soleimani ។
![](https://www.lookingtoday.com/wp-content/uploads/2020/01/photo_2020-01-06_14-33-49-1024x521.jpg)
គួរឲ្យដឹងដែរថាក្នុងចំណោមគោលដៅដែលស្ថិតក្នុងចម្ងាយឆ្ងាយពីអ៊ីរ៉ង់ទាំងអស់ក៏មានដូចជាទីតាំងរបស់នាវាអាមេរិកនៅតាមច្រកសមុទ្រហូមហ្សូសមុទ្រអូម៉ង់និងឈូងសមុទ្រពែរ្សជាដើមផងដែរ៕
ប្រែសម្រួល:ស៊ុនលី
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)