សេធ៊ូល៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ Jeong Kyeong-doo បានលេីកឡេីងនៅ ថ្ងៃអង្គារនេះថាយោធាត្រូវបានរៀបចំ យ៉ាងពេញលេញសម្រាប់ ការបង្កហេតុណា មួយរបស់កូរ៉េខាងជើង នៅពេលដែលរបបនេះ បានព្រមានអំពី “អាវុធយុទ្ធសាស្ត្រថ្មី” ។
ក្នុងការតវ៉ាជុំវិញការចរចាការ រំសាយអាវុធនុយក្លេអ៊ែរ ដែលបានជាប់ គាំងជាមួយសហរដ្ឋអាមេរិកទីក្រុងព្យុងយ៉ាង បានព្រមានកាលពី សប្តាហ៍មុនថា ពិភពលោកនឹងឃើញ “អាវុធយុទ្ធសាស្ត្រថ្មី” នាពេលអនាគត ហើយបានសន្យាចាត់ វិធានការជាក់ស្តែង គួរឱ្យភ្ញាក់ផ្អើល។
ក្រុមអ្នកជំនាញបានលេីកឡេីងថា អាវុធយុទ្ធសាស្រ្តនេះ អាចមានន័យថាមីស៊ីល បាលីស្ទិកអន្តរទ្វីប (ICBM) ដែលមានសមត្ថភាពផ្ទុក ក្បាលគ្រាប់ជាច្រើន ឬមីស៊ីលផ្លោង ដែលបាញ់ដោយនាវាមុជទឹក (SLBM) ៕ ដោយ ឈូក បូរ៉ា