ព្រឹត្តិការណ៍

អ៊ីរ៉ាក់ចង់ឲ្យកងទ័ព បរទេសចាកចេញ ក្រោយមានការវាយប្រហារ តាមអាកាស

បរទេស៖ រដ្ឋសភានៃប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានអំពាវនាវឲ្យកងទ័ពអាមេរិក និងកងទ័ពបរទេសផ្សេងទៀត ចាកចេញពីប្រទេសខ្លួន ស្របពេលមានប្រតិកម្ម ប្រឆាំងកើនឡើង ចំពោះការដែលអាមេរិក សម្លាប់នាយឧត្តមសេនីយ៍ ជាន់ខ្ពស់អ៊ីរ៉ង់មួយរូប។

យោងតាមសេចក្តីរាយការណ៍ រដ្ឋសភានៃប្រទេសអ៊ីរ៉ាក់ បានអនុម័តសេចក្តីសម្រេចស្នើឲ្យបញ្ចប់វត្តមានកងទ័ពបរទេសទាំងអស់ ឆ្លុះបញ្ចាំងឲ្យឃើញការភ័យខ្លាច របស់មនុស្សជាច្រើន ក្នុងប្រទេសអ៊ីរ៉ាក់ថា ការវាយប្រហារ កាលពីថ្ងៃសុក្រសប្ដាហ៍មុន អាចនឹងរុញច្រានពួកគេ ឲ្យធ្លាក់ចូលទៅក្នុង សង្គ្រាមមួយផ្សេងទៀត រវាងមហាអំណាចធំជាងខ្លួន ទាំងពីរ នៅលើទឹកអ៊ីរ៉ាក់ និងនៅទូទាំងតំបន់ ។

គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ាក់ និងសហរដ្ឋអាមេរិក បានធ្វើការប្រកួតប្រជែងប្រយុទ្ធគ្នា ក្នុងប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីមានការលុកលុយ ដឹកនាំដោយអាមេរិក ក្នុងឆ្នាំ២០០៣ ដែលបានផ្តួលរំលំ មេដឹកនាំផ្ដាច់ការ គឺលោក សាដាម ហ៊ូស្សេនមកម្ល៉េះ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top