បរទេស៖ កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសនៅពេលថ្មីៗនេះថា កងយន្តហោះចម្បាំង នៅមូលដ្ឋានទ័ពអាកាស Tinker ក្នុងរដ្ឋ Oklahoma បានបំពេញបញ្ចប់បេសកកម្ម បាញ់គ្រាប់ពិតដំបូងរបស់ខ្លួន ដោយប្រើប្រាស់ប្រព័ន្ថព័ត៌មាន AN/TYQ-23A។
បុគ្គលិកទ័ពអាកាសមកពីកងយន្តហោះគាំទ្រប្រតិបត្តិការលេខ៧៥២ បានប្រើប្រាស់ប្រព័ន្ធអាវុធ មានមូលដ្ឋាននៅលើដី ភ្ជាប់ជាមួយទិន្នន័យចាំបាច់នានា នៅទូទាំងទ័ពអាកាសសហរដ្ឋអាមេរិក ដើម្បីពិនិត្យមើលការចាក់សាំងក្នុងអាកាសរបស់យន្តហោះចម្បាំង F-16។
ដោយត្រូវគេហៅថា មូឌុលប្រតិបត្តិការ ដែនអាកាសយុទ្ធសាស្ត្រ AN/TYQ-23A វាផ្តល់ឲ្យនូវការយល់ដឹង ពីស្ថានភាពកន្លែង សមរភូមិកាន់តែគួរឲ្យកត់សម្គាល់ និងអនុញ្ញាតឲ្យបុគ្គលិកទ័ពអាកាស ធ្វើការសម្របសម្រួល សកម្មភាពប្រតិបត្តិការ កាន់តែងាយស្រួលខ្លាំងឡើង៕ ប្រែសម្រួល៖ប៉ាង កុង