វ៉ាស៊ីនតោន៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះបានសម្តែងក្តីសង្ឃឹមថា ក្រុងសេអ៊ូល នឹងបញ្ជូនកងទ័ពដើម្បីជួយការពារច្រកសមុទ្រហ៊ូមូស ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ចំពេលមានភាពតានតឹងកើនឡើងនៅមជ្ឈឹមបូព៌ា បន្ទាប់ពីការសម្លាប់មេទ័ពអ៊ីរ៉ង់ម្នាក់ កាលពីសប្តាហ៍មុន។
លោក Harry Harris បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ KBS របស់កូរ៉េខាងត្បូង។ លោក Qassem Soleimani ដែលជាប្រមុខនៃក្រុម Quds ឥស្សរជនអ៊ីរ៉ង់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក កាលពីថ្ងៃសុក្រ។
លោក Harris បានបន្ថែមទៀតថា “ខ្ញុំសង្ឃឹមថាកូរ៉េនឹងបញ្ជូនកម្លាំងនៅទីនោះ” ដោយកត់សម្គាល់ថាកូរ៉េខាងត្បូងទទួលបានថាមពលយ៉ាងច្រើនពីមជ្ឈឹមបូព៌ា៕ ដោយ ឈូក បូរ៉ា