ព្រឹត្តិការណ៍

ទ័ពអាល្លឺម៉ង់ នៅអ៊ីរ៉ាក់ កំពុងនៅមិនសុខ ក្នុងពេលតានតឹង រវាងអ៊ីរ៉ង់ និង អាមេរិក

បរទេសៈ សភាអ៊ីរ៉ាក់ បានអនុម័ត សេចក្តីសម្រេចចិត្ត មួយកាលពីចុងសប្តាហ៍មុន ដើម្បីអំពាវនាវ ឲ្យ រដ្ឋាភិបាលបណ្តេញកងទ័ពបរទេស ចេញពីប្រទេស បន្ទាប់ពីសហរដ្ឋអាមេរិកបាន សម្លាប់មេបញ្ជាការយោធា អ៊ីរ៉ង់ ម្នាក់ នៅទីក្រុងបាកដាត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន AFP បានដកស្រង់ប្រភពព័ត៌មាន ដែលនិយាយថា ប្រទេសអាល្លឺម៉ង់គ្រោងនឹង ដកកងទ័ពរបស់ខ្លួនចេញពីអ៊ីរ៉ាក់។

គម្រោងនេះកើតឡើងបន្ទាប់ ពីសម្ព័ន្ធមិត្តដឹកនាំ ដោយសហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់ បានប្រកាសនៅក្នុងលិខិត មួយទៅកាន់មេដឹកនាំយោធាអ៊ីរ៉ាក់ កាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងត្រៀមបញ្ចេញយោធា ចេញពីប្រទេសនេះ ដោយគោរពអធិបតេយ្យអ៊ីរ៉ាក់។

ទោះយ៉ាងណាមេដឹកនាំនៃមន្ទីរបញ្ចកោណ ក្រោយមក បានបញ្ជាក់ថាឯកសារនេះនៃ សេចក្តីព្រាងដែលមិន បានចុះហត្ថលេខា អាចផ្ញើត្រូវបានផ្ញើ ដោយសារមាន“ កំហុស” ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top