នេប៉ាល់៖ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា មានបឹងចំនួន ៥០០០ នៅលើភ្នំហិមពាន្តកំពុងតែប្រឈម នឹងហានិភ័យនៃការជន់លិច ដោយសារផ្ទាំងទឹកកក កំពុងរលាយពីការ ឡើងកម្ដៅផែនដី និងធ្វើឲ្យរបាំងធម្មជាតិចុះខ្សោយ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមនេះបានបង្កើតការពិសោធន៍ ហើយបានរកឃើញថា លលករបស់បឹងអាចនឹងផ្ទុះឡើង ក្នុងពេលឆាប់ៗនេះ នៅពេលទឹកកកកំពុងរលាយ បំបែករបាំងថ្ម និងភាពកខ្វក់យឺតៗ។ គំរូបានបង្ហាញថា បឹងប្រមាណជា ៥,០០០ នៅជួរភ្នំអាស៊ីមិនមានស្ថេរភាពទេ ដោយសារភាពទន់ខ្សោយ នៃលលកអាចបណ្តាលឲ្យ“ បឹងទឹកកកលិចលង់” ។
ការសិក្សានេះត្រូវបានធ្វើឡើង ដោយអ្នកស្រាវជ្រាវចំនួន៣នាក់ នៅសាកលវិទ្យាល័យ Potsdam ដែលដំណើរការ ៥,៤ពាន់លានពិសោធន៍ ផ្អែកលើគំរូបឹងត្រូវបានបង្កើតឡើង ដោយប្រើទិន្នន័យភូមិសាស្ត្រនិងផ្កាយរណប ។ ពួកគេបានរកឃើញថា មានបឹងចំនួន ៥,០០០ នៅក្នុងតំបន់ភ្នំហិមពាន្តមិនស្ថិតស្ថេរ ដោយសារភាពកខ្វក់ ឬទឹករលកដែលមិនមានអ្វីទាំងអស់ ក្រៅពីផ្ទាំងថ្ម និងដីកខ្វក់ដែលនៅជាប់គ្នា ដោយផ្ទាំងទឹកកក ។
ប្រសិនបើឧបសគ្គទាំងនេះ បែកបាក់បឹងនឹងបង្កឲ្យមានទឹកជំនន់ លិចទឹកយ៉ាងខ្លាំងហើយអាចនឹងបង្ក អន្តរាយដល់អ្នកដែលរស់នៅ ខាងក្រោមភ្នំ។ មិនត្រឹមតែពួកគេ បានកំណត់ថា បឹងចំនួន ៥០០០ បឹងអាចនឹងហូរទៅកាន់ជ្រលងភ្នំឆាប់ៗនេះ ក្រុមអ្នកស្រាវជ្រាវបានព្រមានថា បឹងទាំងនេះក៏មានបរិមាណទឹកច្រើនជាងគេដែរ៕ ដោយ៖លី ភីលីព