ព្រឹត្តិការណ៍

ព្រះរាជអាជ្ញា ឆ្មក់ចូលការិយាល័យទីក្រុងតូក្យូ នៃមេធាវីជនជាតិជប៉ុន របស់លោក Ghosn

តូក្យូ៖ ព្រះរាជអាជ្ញាទីក្រុងតូក្យូនៅថ្ងៃពុធនេះ បានឆ្មក់ចូលការិយាល័យមេធាវីជប៉ុន របស់អតីតប្រធានក្រុមហ៊ុន Nissan លោក Carlos Ghosn ដោយលោកចុះត្រួតពិនិត្យ ជាទៀងទាត់ មុនពេលបដិសេធ ការបង់ប្រាក់ធានា កាលពីសប្តាហ៍មុន ហើយបានភៀសខ្លួនទៅកាន់ប្រទេសលីបង់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ក្រុមសារព័ត៌មានរបស់ជប៉ុន បានបង្ហាញថា ក្រុមព្រះរាជអាជ្ញាបានដើរក្បួន ការិយាល័យរបស់ Junichiro Hironaka នៅទីក្រុងតូក្យូជាកន្លែងដែលស្ត្រីម្នាក់ ឆ្លើយទូរស័ព្ទបាននិយាយថា ក្រុមមេធាវីមិនមានយោបល់អ្វីទាំងអស់ ហើយបានព្យួរ។
ព្រះរាជអាជ្ញាបានបដិសេធ មិនធ្វើអត្ថាធិប្បាយភ្លាមៗទេ ។

លោក Ghosn ស្ថិតនៅក្រោមលក្ខខណ្ឌ នៃការបង់ប្រាក់ធានាយ៉ាងតឹងរឹង ខណៈលោកកំពុងត្រៀមបើកសវនាការ របស់លោកលើការចោទប្រកាន់ ពីការប្រព្រឹត្តមិនត្រឹមត្រូវខាងហិរញ្ញវត្ថុ ប៉ុន្តែលោកត្រូវបានអនុញ្ញាត ឲ្យប្រើកុំព្យូទ័រនៅការិយាល័យមេធាវី របស់លោកក្រោមល័ក្ខខណ្ឌទាំងនោះ។

របាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានបន្តថា ព្រះរាជអាជ្ញាទំនងជាបានដកហូតកុំព្យួទ័រ ដើម្បីតាមដានពីរបៀប ដែលលោក Ghosn រត់គេចខ្លួនហើយនរណា អាចជួយលោកបាន។ លោក Hironaka ធ្លាប់បាននិយាយថា លោកមានការភ្ញាក់ផ្អើលចំពោះ ការចាកចេញរបស់ Ghosn ។

លោកក៏បាននិយាយផងដែរថា លោកនឹងមិនបង្ហាញព័ត៌មានទាក់ទង នឹងករណីរបស់ Ghosn ទេដោយសារ តែសិទ្ធិជាមេធាវី និងកូនក្តី។ លោក Ghosn បាននិយាយមកពីប្រទេសលីបង់ថា លោកបានភៀសខ្លួនដើម្បីគេចចេញ ពីភាពអយុត្តិធម៌។ លោកបានទទូចថា លោកគ្មានកំហុសទេ។

សេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយនៅក្នុងប្រព័ន្ធ ការពាររបស់លោក Ghosn កាលពីព្រឹកថ្ងៃពុធបានរិះគន់ ការស៊ើបអង្កេតផ្ទៃក្នុង របស់ក្រុមហ៊ុនផលិតរថយន្តថាមានកំហុសនិងមានគោលបំណង ក្នុងការធ្វើឲ្យគាត់ចុះខ្សោយ៕ ដោយ៖លី ភីលីព

Most Popular

To Top