ព្រឹត្តិការណ៍

អ៊ីរ៉ង់ ព្រមានវាយប្រហារទីក្រុង ឌូបៃ និងអ៊ីស្រាអែល ប្រសិនបើអាមេរិក ហ៊ានសងសឹក

បរទេស៖ មន្រ្តីជាន់ខ្ពស់របស់អង្គភាពឆ្មាំ បដិវត្តឥស្លាមអ៊ីរ៉ង់ (IRGC) បានព្រមានថា ខ្លួននឹងបើកការវាយប្រហារទៅលើទីក្រុងឌូបៃ ក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម និងទីក្រុង ហៃហ្វា នៅប្រទេសអ៊ីស្រាអែល ប្រសិនបើទឹកដីអ៊ីរ៉ង់ ត្រូវបានទម្លាក់គ្រាប់បែក នាពេលអនាគត។

យោងតាមសារព័ត៌មាន Lucis Philippines ចេញផ្សាយកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងប៉ុស្តិ៍ Telegram របស់ខ្លួន IRGC បាននិយាយថា ទីក្រុងទាំងពីរនឹងត្រូវបានកំណត់គោលដៅក្នុងប្រតិបត្តិការទី ៣ ប្រសិនបើអ៊ីរ៉ង់ត្រូវបានទម្លាក់ គ្រាប់បែកមកលើនោះ។

ការព្រមាននេះបានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីអ៊ីរ៉ង់បានបើកការ វាយប្រហារជាបន្តបន្ទាប់ទៅលើគោលដៅអាមេរិកនៅអ៊ីរ៉ាក់រួមទាំងការដាក់មូលដ្ឋានទ័ពចំនួន ២ នៅ Al-Asad និង Erbil ជាមួយមីស៊ីលផ្លោងរាប់សិបគ្រាប់ ចំពេលមានភាពតានតឹងកើនឡើង បន្ទាប់ពីការសម្លាប់ឧត្តមសេនីយ៍ជាន់ខ្ពស់ អ៊ីរ៉ង់ លោក Qassem Soleimani ក្នុងការវាយប្រហារតាមអាកាសរបស់អាមេរិក កាលពីសប្ដាហ៍មុន។

ការវាយប្រហារមីស៊ីលនេះធ្វើឡើង ដើម្បីជាការសងសឹកចំពោះ ការសម្លាប់លោក Soleimani ។ ក្រុងតេអេរ៉ង់បានគំរាមវាយប្រហារ ពីដែនអាកាសទៅលើអាមេរិក ប្រសិនបើវ៉ាស៊ីនតោនឆ្លើយតបនឹងការវាយប្រហារមីស៊ីល៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top