ប៉ារីសើលោក Carlos Ghosn បាននិយាយថា លោកគឺជាជនរងគ្រោះ នៃការសមគំនិតក្នុងការបណ្តេញគាត់ ចេញពីតំណែងរបស់ក្រុមហ៊ុន ផលិតរថយន្ត Nissan ហើយបានរត់គេចចេញពីប្រទេសជប៉ុន ដោយសារតែលោកមិនអាចការពារខ្លួន ពីការចោទប្រកាន់ដោយគ្មានមូលដ្ឋាន នៃការប្រព្រឹត្តខុសហិរញ្ញវត្ថុ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
នាគេហដ្ឋានកុមារភាព របស់លោកនៅលីបង់ លោក Ghosn ជាមេដឹកនាំសាជីវកម្មមួយ ដែលត្រូវបានគេទទួលស្គាល់ ច្រើនជាងគេបំផុត នៅលើពិភពលោក កំពុងស្ថិតនៅក្រៅប្រព័ន្ធ តុលាការរបស់ជប៉ុន ប៉ុន្តែជាជនរត់គេចខ្លួនអន្តរជាតិ នៅតែប្រឈមនឹងហានិភ័យផ្នែកច្បាប់ ។
នេះគឺជាហានិភ័យមួយចំនួន៖ ប៉ូលីសអន្តរជាតិ បានចេញសេចក្តីជូនដំណឹងអន្តរជាតិមួយ សម្រាប់លោក Ghosn តាមសំណើរបស់ជប៉ុន។ អាជ្ញាធរលីបង់បាននិយាយថា ពួកគេនឹងចាត់វិធានការ ចាំបាច់ដោយមិនចាំបាច់ សរសេរអ្វីដែលពាក់ព័ន្ធ ។
ប្រទេសលីបង់មិនមានសន្ធិសញ្ញា ស្តីពីការធ្វើបត្យាប័នជាផ្លូវការ ជាមួយប្រទេសជប៉ុនទេ ខណៈប្រទេសជប៉ុន នៅតែអាចដាក់សំណើពិសេសមួយ ច្បាប់របស់ប្រទេសលីបង់ហាមឃាត់ ការធ្វើបត្យាប័នជនជាតិលីបង់ ទៅរដ្ឋបរទេស។ Ghosn មានសញ្ជាតិលីបង់ បារាំងនិងប្រេស៊ីល។
លោក Ghosn បាននិយាយថា លោកមិនបានទទួល ការធានាណាមួយពីរដ្ឋអាជ្ញាសាធារណៈ ដែលបានកោះហៅលោក Ghosn ដើម្បីធ្វើការសាកសួរ នៅថ្ងៃព្រហស្បតិ៍នេះទេ ។ អ្នកជំនួញរូបនេះត្រូវបានគេស្គាល់ថា ជាវីរបុរសក្នុងប្រទេសលីបង់ ហើយមានទំនាក់ទំនង ទៅនឹងអំណាចខាងលើ ។
លោក Mohanad Hage Ali អ្នកនៅមជ្ឈមណ្ឌល Carnegie មជ្ឈឹមបូព៌ាបាននិយាយថា “មុនពេលគ្របដណ្តប់ ខាងនយោបាយលោកមាន “គម្របគ្រិស្តសាសនា” ដោយកត់សម្គាល់ថា ដូនតារបស់ Ghosn គឺ Maronite ជាសហគមន៍មានឥទ្ធិពលបំផុត របស់សហគមន៍គ្រិស្តសា សនា របស់ប្រទេសលីបង់។ ការធ្វើបត្យាប័នជនជាតិម៉ារីណីត “ គឺជាការសម្រេចចិត្ត ដែលយកចិត្តទុកដាក់បំផុត” ៕ ដោយ៖លី ភីលីព