ព្រឹត្តិការណ៍

ក្រុងវ៉ាស៊ីនតោន អាចស្នើសុំឥណ្ឌា ផ្តល់មូលដ្ឋានយោធា ដើម្បីប្រឆាំអ៊ីរ៉ង់

បរទេស៖ ចំពេលមានភាពតានតឹងកើនឡើង នៅអាស៊ីខាងលិច នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិន ដ្រាម៉ូឌី បានជួបពិភាក្សាគ្នាយ៉ាងទូលំទូលាយជាមួយ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ កាលពីថ្ងៃអង្គារ ដោយលោកម៉ូឌីដែលបង្ហាញពីឆន្ទៈរបស់ឥណ្ឌាក្នុងការធ្វើកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យដែលមាន ផលប្រយោជន៍ទៅវិញទៅមក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា មានការរំពឹងទុកកាន់តែខ្លាំងឡើងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនមានបំណងចូលរួមជាមួយប្រទេសឥណ្ឌា ក្នុងករណីមានការកើនឡើងណាមួយជាមួយអ៊ីរ៉ង់ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានលើកឡើងថា បានសម្លាប់មេបញ្ជាការអ៊ីរ៉ង់លោក Qasem Soleimani ពាក់ព័ន្ធក្នុងការរៀបចំ ផែនការវាយប្រហារភេរវកម្មនៅក្នុងទីក្រុងញូវដែលី។

បើតាមលោក Kabir Taneja សមាជិកនៅឯមូលនិធិស្រាវជ្រាវ សង្កេតការណ៍ដែលមានមូលដ្ឋាននៅទីក្រុងដេលី និងបានសរសេរថា “រដ្ឋាភិបាលទី វ៉ាស៊ីនតោន ពិតជាអាចដោះស្រាយបញ្ហានៃអនុស្សរណៈនៃការផ្លាស់ប្តូរភ័ស្តុភារ និងស្នើដល់ប្រទេសឥណ្ឌា ឲ្យ ជួយក្រោមកិច្ចព្រមព្រៀងនេះ” ។


ក្រសួងការបរទេសឥណ្ឌា នៅតែប្រកាន់ខ្ជាប់ នូវសេចក្តីអត្ថាធិប្បាយនេះ ស្របពេលដែលឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅប្រទេសឥណ្ឌាលោក Ali Chegeni បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់លោក ត្រាំ។

កាលពីថ្ងៃអង្គារក្រសួងការបរទេសឥណ្ឌាបានលើកឡើងថា លោកម៉ូឌី នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទបានបង្ហាញនូវបំណង ចង់បន្តធ្វើការជាមួយប្រធានាធិបតី ត្រាំ លើគ្រប់វិស័យដែលមាន ផលប្រយោជន៍ទៅវិញទៅមកស្របពេល ដែលភាគីអាមេរិកបានសង្កត់ធ្ងន់ថា មេដឹកនាំបានពិភាក្សាគ្នាអំពីវិធីនានាដើម្បី “ ពង្រឹងសហរដ្ឋអាមេរិកបន្ថែមទៀត ភាពជាដៃគូយុទ្ធសាស្រ្តអាមេរិកឥណ្ឌាក្នុងឆ្នាំ ២០២០ ហើយពួកគេក៏បានពិនិត្យមើល បញ្ហាសន្តិសុខក្នុងតំបន់ផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top