បរទេស៖ រូបថតពីផ្កាយរណបដែលត្រូវបានគេរាយការណ៍កាលពីថ្ងៃពុធបង្ហាញថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់បានបណ្តាលឱ្យខូចខាតដល់អគារនៅឯមូលដ្ឋានអាកាស Ain al-Assad ក្នុងប្រទេសអ៊ីរ៉ាក់ ដែលមានកងទ័ពអាមេរិកនិងក្រុមចម្រុះ ឈរជើង។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា រូបថតទាំងនេះត្រូវបានថតដោយក្រុមហ៊ុនពាណិជ្ជកម្ម Planet និងចែករំលែកជាមួយ NPR តាមរយៈវិទ្យាស្ថាន Middlebury នៃការសិក្សាអន្តរជាតិនៅទីក្រុង Monterey។
រូបថតទាំងនោះបានបង្ហាញថា យ៉ាងហោចណាស់ឃ្លាំងដាក់យន្តហោះ និងអគារចំនួន ០៥ ដែលរងការវាយប្រហារដោយកាំជ្រួចមីស៊ីលអ៊ីរ៉ង់ ដែលត្រូវបានបាញ់កាលពីព្រឹកថ្ងៃពុធម៉ោងក្នុងស្រុក។
![](https://www.lookingtoday.com/wp-content/uploads/2020/01/photo_2020-01-10_09-35-04.jpg)
លោក David Schmerler អ្នកវិភាគនៃវិទ្យាស្ថាន Middlebury មានប្រសាសន៍ថា “ ទីតាំងមួយចំនួនដែលបានវាយប្រហារ មើលទៅដូចជាមីស៊ីល បានវាយប្រហារចំមជ្ឈមណ្ឌលដែលបណ្តាលឱ្យមានការស្លាប់កើតឡើង” ៕ ប្រែសម្រួលៈ ណៃ តុលា
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)