បរទេស៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានអនុម័តយល់ព្រមលក់យន្តហោះចម្បាំង បំបាំងកាយ F-35B ជំនាន់ថ្មីដ៏ទំនើប ឲ្យទៅប្រទេសសិង្ហបុរី ដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២,៧៥ ពាន់លានដុល្លារអាមេរិក ។
![](https://www.lookingtoday.com/wp-content/uploads/2020/01/photo_2020-01-10_14-46-26-1024x576.jpg)
ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិអាមេរិក បានចេញសេចក្តីប្រកាសនៅ ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា រដ្ឋាភិបាលនៃប្រទេសសិង្ហបុរី បានស្នើសុំទិញយកយន្តហោះចម្បាំង បំបាំងកាយ F-35B រហូតដល់ទៅចំនួន១២គ្រឿង ហើយនិងម៉ាស៊ីន Pratt និង Whitney F135 ដល់ទៅចំនួន១៣គ្រឿង សម្រាប់យន្តហោះនោះ។
គួរបញ្ជាក់ថា កុងត្រាលក់យន្តហោះចម្បាំង F-35B ឲ្យទៅប្រទេសសិង្ហបុរីនេះ ក៏នឹងរួមបញ្ចូលទាំងតំហែទំាជួសជុល និងការគាំទ្រផ្នែកបច្ចេកទេសសម្រាប់យន្តហោះ។
![](https://www.lookingtoday.com/wp-content/uploads/2020/01/photo_2020-01-10_14-46-29-1024x683.jpg)
យន្តហោះចម្បាំង F-35B គឺជាប្រភេទយន្តហោះចម្បាំង ហោះឡើងនិងចុះចតត្រង់ៗប្រើពេលខ្លី ដែលដើមឡើយត្រូវបានរចនាផលិត សម្រាប់ឲ្យកងទ័ពម៉ារីន អាមេរិកប្រើប្រាស់៕ ប្រែសម្រួល៖ប៉ាង កុង
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)