ព្រឹត្តិការណ៍

មន្ត្រីចរចាជាន់ខ្ពស់ចិន នឹងចុះហត្ថលេខាកិច្ចព្រមព្រៀង ជំនួញជំហានដំបូង នៅសហរដ្ឋអាមេរិក នាសប្ដាហ៍ក្រោយ

បរទេស៖ ក្រសួងពាណិជ្ជកម្ម របស់ទីក្រុងប៉េកាំង តាមសេចក្តីរាយការណ៍ បាននិយាយនៅពេលថ្មីៗនេះ ថា មន្ត្រីចរចាជំនួញជាន់ខ្ពស់ចិន នឹងធ្វើដំណើរទៅកាន់ ទីក្រុងវ៉ាស៊ីនតោន នាសប្ដាហ៍ក្រោយ ដើម្បីចុះហត្ថលេខាលើជំហានដំបូង នៃកិច្ចព្រមព្រៀងថ្មីមួយ ជាមួយសហរដ្ឋអាមេរិក។

មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក ហ្គាវ ហ្វឹង បានមានប្រសាសន៍ថា លោកឧបនាយករដ្ឋមន្ត្រី លីវ ហ៊ី ដែលដឹកនាំកិច្ចចរចាឲ្យប្រទេសចិន នៅក្នុងអំឡុងមានជម្លោះដ៏វែងឆ្ងាយ នឹងដឹកនាំគណៈប្រតិភូជំនួញចិន នៅក្នុងដំណើរទស្សនកិច្ច ទៅសហរដ្ឋអាមេរិកនោះ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងជំនួញថ្មី រវាងប្រទេសចិននិងសហរដ្ឋអាមេរិកនេះ ត្រូវបានគេរំពឹងទុកថា នឹងដកចោលពន្ធគយមានទំហំ ជាទឹកប្រាក់រាប់ពាន់លានដុល្លារ និងបង្កើនការវិនិយោគចិន នៅក្នុងវិស័យថាមពល និងផលិតផលកសិកម្ម របស់សហរដ្ឋអាមេរិក៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top