ព្រឹត្តិការណ៍

កូរ៉េខាងត្បូង កំពុងតាមដានយ៉ាងដិតដល់ ចំពោះភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ា

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង កំពុងតាមដានភាពតានតឹងយ៉ាងដិតដល់ចំពោះតានតឹងនៅតំបន់មជ្ឈឹមបូព៌ា ទោះបីជាជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនមានការកើនឡើងក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

រដ្ឋមន្រ្តីហិរញ្ញវត្ថុកូរ៉េខាងត្បូងលោកហុង ណាំគី បានឲ្យដឹងថា ភាពមិនចុះសម្រុងនៅទីផ្សារហិរញ្ញវត្ថុក្នុងស្រុក បានបង្ហាញសញ្ញានៃការបន្ធូរបន្ថយនៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ផ្លាស់ប្តូរដើម្បីដោះស្រាយភាពតានតឹង ប៉ុន្តែភាពមិនប្រាកដប្រជានៅតែមាន។

លោកហុង បានប្រាប់កិច្ចប្រជុំមួយជាមួយរដ្ឋមន្រ្តីពាក់ព័ន្ធនឹងសេដ្ឋកិច្ចថា រដ្ឋាភិបាលកំពុងឃ្លាំមើលស្ថានការណ៍នេះយ៉ាងហ្មត់ចត់ហើយនឹងចាត់វិធានការបើចាំបាច់។ ទោះយ៉ាងណាលោក ហុង បានបន្ថែមថាមិនមានផលប៉ះពាល់រយៈពេលខ្លីទៅលើកូរ៉េខាងត្បូង ពីភាពតានតឹងនៅមជ្ឈឹមបូព៌ានោះទេ៕ ដោយ ឈូក បូរ៉ា

Most Popular

To Top