បរទេស៖ កងទ័ពអាកាសសហរដ្ឋអាមេរិក កំពុងគ្រោងផ្អាក កុងត្រារបស់ខ្លួនជាមួយ ក្រុមហ៊ុនការពារជាតិ អាមេរិក Raytheon សម្រាប់ប្រព័ន្ធរ៉ាដាជំនាន់ថ្មី មានមូលដ្ឋាននៅលើគោក នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។
យោងទៅតាមសេចក្តីថ្លែងការណ៍មួយ ដែលមន្ត្រីនាំពាក្យកងទ័ពអាកាសអាមេរិក លោកស្រី Patty Welsh បញ្ជូនឲ្យកាសែត UPI បានឲ្យដឹងថា កងទ័ពអាកាស នឹងចាប់ផ្តើមសម្លឹងរកជម្រើស ផ្លាស់ប្តូរប្រព័ន្ធរ៉ាដា និងធ្វើចំណាត់ការ ដើម្បីបញ្ចប់កុងត្រាបច្ចុប្បន្នរបស់ខ្លួន ជាមួយនឹងក្រុមហ៊ុន Raytheon។
គួរបញ្ជាក់ថា ក្រុមហ៊ុនការពារជាតិ សហរដ្ឋអាមេរិក Raytheon បានទទួលកុងត្រាដំបូងសម្រាប់ប្រព័ន្ធរ៉ាដានោះ នៅក្នុងឆ្នាំ២០១៤ ប៉ុន្តែក្រុមហ៊ុនការពារជាតិ Northrup Grumman និង Lockheed Martin បានដាក់ពាក្យតវ៉ា ទៅការិយាល័យ គណនេយ្យភាពរបស់រដ្ឋាភិបាល៕ ប្រែសម្រួល៖ប៉ាង កុង