ព្រឹត្តិការណ៍

ឧកញ៉ា ទៀ វិចិត្រ ប្រគល់សត្វខ្លាឃ្មុំតូច​​ ១ក្បាល ឲ្យទទួលការព្យាបាល ពីមន្ត្រីជំនាញសត្វព្រៃ បន្ទាប់ពីទទួលបាន​ពីប្រជាពលរដ្ឋ

ភ្នំពេញ៖ លោកឧកញ៉ា ទៀវិចិត្រ​ ប្រគល់សត្វខ្លាឃ្មុំ ១ក្បាល ជូនមន្ត្រីជំនាញ អគ្គនាយកដ្ឋាន​ រដ្ឋបាលការពារ និងអភិរក្សធម្មជាតិ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ មន្ត្រីកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងបុគ្គលិកអង្គការ សម្ព័ន្ធសត្វព្រៃ ដែលពិធីប្រគល និងទទួលធ្វើឡើង​​ នៅគេហដ្ឋាន របស់លោកឧកញ៉ាផ្ទាល់ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នាសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ លោកឧកញ៉ាទៀ វិចិត្រ ឲ្យដឹងថា សត្វខ្លាឃ្មុំតូចនេះ មានទម្ងន់ប្រមាណ ១២គីឡូក្រាម លោកឧកញ៉ាទទួលបាន​ ពីពលរដ្ឋ និងកំពុងមានរបួស ត្រង់ក្រចកជើងមួយ ក្រោយផ្នែកខាងឆ្វេង ហើយការប្រគល់បន្ត ជូនផ្នែកជំនាញពាក់ព័ន្ធ ដើម្បីធ្វើការព្យាបាល តាមបច្ចេកទេស។

បច្ចុប្បន្នក្រុមការងារ ផ្នែកជំនាញបានដឹកជញ្ជូន យកទៅកាន់មជ្ឈមណ្ឌល សង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីពិនិត្យសុខភាព ថែរក្សា និងតាមដាននៅទីនោះ ។

តំណាងអង្គភាពជំនាញសត្វព្រៃ បានថ្លែងអំណរគុណ ដល់លោកឧកញ៉ាទៀ វិចិត្រ ដែលកន្លងមក បានចូលរួមយ៉ាងច្រើន លើការងារជួយការពារ អភិរក្សសត្វព្រៃ គ្រប់ប្រភេទ ក្នុងប្រទេសកម្ពុជា៕

Most Popular

To Top